នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១ព្រឹទ្ធសភា) ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ៖ ទី១-បូកសរុបលទ្ធផលការងារ ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៤ ទី២-របាយការណ៍ពាក្យបណ្តឹង និងការឆ្លើយតប ពាក្យបណ្តឹងប្រចាំខែមេសា ទី៣-របាយការណ៍អំពីសកម្មភាពការងាររបស់មន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ ព្រឹទ្ធសភាប្រចាំខែមេសា ទី៤-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមជាសមាជិក សមាជិកាគណៈកម្មការ និងមន្ត្រីលេខាធិការ អមគណៈកម្មការទី១ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន