Responsive image
  
ឯកឧត្តម យ៉ង់ សែម អនុញ្ញាតឲ្យលោកស្រី Jenny Pearson ទីប្រឹក្សានៃភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ចូលជួបពិភាក្សាការងារ
 ថ្ងៃទី 9 ខែមេសា ឆ្នាំ2024
com1_08-04-2014-1 com1_08-04-2014-2
com1_08-04-2014-3
នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា      គណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹក  នាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន បានអនុញ្ញាតឲ្យលោកស្រី Jenny Pearson ទីប្រឹក្សា នៃភ្នាក់ងារស្វីសសម្រាប់ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ចូលជួបពិភាក្សាការងារដើម្បីពិនិត្យមើលសេចក្តីត្រូវការរបស់ព្រឹទ្ធសភាព្រមទាំងផ្តល់សុពលភាពលើជំនួយហិរញ្ញវត្ថុ រយៈពេលវែងរបស់ទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដល់វិទ្យាស្ថានសភាកម្ពុជាPIC  ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាសមាជិក គណៈកម្មការទី១ព្រឹទ្ធសភា និងមន្រ្តីជាលេខាធិការអម   គណៈកម្មការទី១ព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី