នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធាន បានអនុញ្ញាតឲ្យលោកបណ្ឌិត ដាញែល ហែលមែន ទីប្រឹក្សាច្បាប់អាល្លឺម៉ងអមព្រឹទ្ធសភា ចូលរួមជួបពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្រាវជ្រាវផ្លាស់ប្តូរ បទពិសោធន៍ការងារ និងពិនិត្យអំពីសេចក្តីត្រូវការរបស់ព្រឹទ្ធសភា ដើម្បីផ្តល់សុពលភាពលើការសំណូមពរ ផ្សេងៗរបស់ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន