នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ នៅបន្ទប់ប្រជុំគណៈកម្មការទី១ វិមានព្រឹទ្ធសភាគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងសម្រេចលើផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០១៤ និងការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីលេខាធិការអមគណៈកម្មការ បូកសរុបលទ្ធផលការងារខែមករា និងលើកទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០១៤ និងពិនិត្យរបាយ- ការណ៍ពាក្យបណ្តឹងប្រចាំខែមករា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាអនុប្រធាន លេខាធិការ សមាជិក និងមន្ត្រីលេខាធិការអមគណៈកម្មការទី១ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន