Responsive image
  
ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ស្រុក ដើម្បីស្វែងយល់ ស្តីពីការយល់ដឹង និងចាត់តាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ
 ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2024
com1_31_12_2013_1 com1_31_12_2013_4
com1_31_12_2013_3 com1_31_12_2013_2
នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារលីជឺ ក្រុងក្រចេះ ឯកឧត្តម​ យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាន​អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ស្រុក  ដើម្បី ស្វែងយល់   ស្តីពីការយល់ដឹង   និងចាត់តាំងអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ​និងគោលនយោ​បាយ​​វិមជ្ឈការ វិសហមជ្ឈការ។

ថ្លែងក្នុងឱកាសបិទវេទិកានាឱកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាអនុប្រធានក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានមានប្រសាសន៍ថា ឆ្លងតាមកិច្ចដំណើរការរយៈពេលមួយថ្ងៃកន្លះ ដែល ពោរពេញទៅដោយភាពមមាញឹក ពិតជាបានបង្ហាញឲ្យឃើញពីលទ្ធផលជាវិជ្ជមានយ៉ាងច្រើនពីអង្គវេទិកា ដែលឆ្លុះ បញ្ចាំងឲ្យឃើញពីការខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមយ៉ាងសកម្ម ដោយគ្មានភាពនឿយហត់ ដើម្បីរួមគ្នាប្រមូល​​ផ្តុំគំនិត យោបល់  ចំណេះដឹង  និងបទពិសោធន៍ល្អៗដ៏មានតម្លៃ ជាគុណប្រយោជន៍ សម្រាប់​​ជា​មូលដ្ឋានក្នុងការ អនុវត្តការងារឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម​ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គវេទិកានេះថា ឆ្លងតាមការធ្វើបទបង្ហាញរបស់តំណាងក្រសួង មហាផ្ទៃ ក្រសួងផែនការ ការពិភក្សារបស់ក្រុមប្រឹក្សាឃុំ នៃស្រុកចិត្របុរី និងស្រុកអូររាំង និងមានការស្រាយបំភ្លឺរបស់ តំណាងក្រសួងមហាផ្ទៃ សង្កេតឃើញថា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព  និងគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ គឺជាប្រធានបទមួយដែលស្របតាមតម្រូវការ និងបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សាឃុំ ដែលជាថ្នាក់រដ្ឋបាលនៅគៀក នឹងប្រជាពលរដ្ឋបំផុតក្នុងការផ្តល់សេវា សាធារណៈ។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិគឺជាដំណើរការដ៏ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា​ និងជាដំណើរផ្លូវដ៏វែងឆ្ងាយក៏ដោយ ក៏យើងទាំងអស់គ្នាមានការប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយនឹង រាជរដ្ឋាភិបាល​ បំពេញតួនាទី ភារកិច្ចរៀៗខ្លួនប្រកបដោយសុទិដ្ឋិនិយម​ និងការច្នៃប្រឌិតខ្ពស់ ក្នុងការជំរុញការអនុវត្ត កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យសម្រេចជោគជ័យកាន់តែឆាប់ ដើម្បីជាប្រយោជន៍របស់ជាតិ។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ ក៏បានសំណូមពរឲ្យសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកចិត្របុរី ស្រុកអូររាំង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ធ្វើការសម្របសម្រួល និងសហការគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់  ដើម្បីអនុវត្តការងារឲ្យ បានកាន់តែមានប្រសិទ្ធភាពសម្រាប់​ ជាប្រយោជន៍ជាតិ។ ​​​ជាងនេះទៅទៀតកត្តាសាមគ្គី និងសេចក្តីព្យាយាមរបស់ ក្រុមប្រឹក្សាឃុំ ក្នុងការគោរពច្បាប់បទដ្ឋានគតិយុត្តិ គោលនយោបាយនានា និងការយកចិត្តទុកដាក់ក្នុងការពង្រឹង​សមត្ថភាព រួមទាំងការរៀនសូត្រស្វែងរក​​​បទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក គឺជាកត្តាគន្លឹះ ក្នុងការពង្រឹង និងពង្រីកកិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។
ឯកឧត្តម ​ក៏បានផ្តល់នូវវត្ថុអនុស្សាវរីយ៍ដល់ស្រុកចិត្របុរី ខេត្តក្រចេះ ចំនួន១០ឃុំ និងស្រុកអូរអាំង ខេត្តមណ្ឌលគិរី ចំនួន២ឃុំ ដោយក្នុងមួយឃុំៗ ទទួលបានរូបថតអនុស្សាវរីយ៍សមាជិក សមាជិកាព្រឹទ្ធសភា​ នីតិកាលទី៣ ចំនួន០១ផ្ទាំងផងដែរ ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី