Responsive image
  
ឯកឧត្តម អ៊ុក គង់ លេខាគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិស្សានុសិស្ស មកពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ
 ថ្ងៃទី 27 ខែវិច្ឆិការ ឆ្នាំ2024
com1_27_11_2013_1 com1_27_11_2013_2
នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុក គង់  លេខាគណៈកម្ម- ការទី១ព្រឹទ្ធសភា អញ្ជើញធ្វើបទបង្ហាញស្តីពី តួនាទីភារកិច្ចរបស់ព្រឹទ្ធសភា ជូនដល់សិស្សានុសិស្សចំនួន៦០នាក់ មកពីវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាអំពីព្រឹទ្ធសភា។
ឯកឧត្តម អ៊ុក គង់  លេខាគណៈកម្មការទី១ព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានមកធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីតួនាទីភារកិច្ចរបស់ព្រឹទ្ធសភា នា ពេលនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា ព្រឹទ្ធសភាកើតឡើងនៅឆ្នាំ១៩៩៩ ដោយ ដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ និងដើម្បីលើកកម្ពស់ការបង្រួបបង្រួម ផ្សះផ្សារ ជាតិ និង ពង្រឹងស្ថិរភាពនយោបាយ។ ហើយការបង្កើត ស្ថាប័នព្រឹទ្ធសភានេះ គឺជាព្រឹត្តិ ការណ៍នយោបាយដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានបង្ហាញឲ្យ ឃើញនូវពន្លឺថ្មីមួយសម្រាប់អនាគត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្ថិរភាពនយោបាយ ព្រមទាំងបង្ហាញឲ្យ ឃើញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់ក្នុង ការកសាងលទ្ធិប្រជាធិបតេយ្យ និង ការពង្រឹងនីតិរដ្ឋ។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាមុខងារសំខាន់ៗ៣គឺ ទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ និងទី៣-មុខងារជាតំណាងនិងមានគណៈកម្មការទាំង៩បែងចែកជាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនីមួយៗ សម្រាប់ជា
តំណាង ឲ្យការការពារសិទ្ធិ និងផលប្រយោជន៍ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅតាមភូមិ ភាគទាំង៨ និងជាតំណាងឲ្យប្រជាពលរដ្ឋទាំងមូល។
បន្ទាប់មកសិស្សានុសិស្សព្រមទាំងលោកគ្រូអ្នកគ្រូបានអញ្ជើញទស្សនាបណ្ណាល័យព្រឹទ្ធសភានិងអគារនានាក្នុងករិវេណវិមាន ព្រឹទ្ធសភា៕

អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី