Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរខេត្តបន្ទាយមានជ័យ
 ថ្ងៃទី 1 ខែវិច្ឆិការ ឆ្នាំ2024
cm1_1-11-2013-1 com1_1-11-2013-2
នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ    គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជា មួយនឹងឯកឧត្តម ទ្រី ណារិន អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាព សិទ្ធិមនុស្ស និងការអនុវត្តច្បាប់នានា ក្នុងខេត្តបន្ទាយ មានជ័យ។
ឯកឧត្តម ទ្រី ណារិន្ទ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាដែលបានអញ្ជើញចុះបំពេញបេសកកម្មក្នុងទឹកដីរបស់ខេត្តបន្ទាយមានជ័យ
នាពេលនេះ។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនេះទាំងមូល។ជាមួយគ្នានេះដែរគណៈប្រតិភូ គណៈកម្មការទី១ព្រឹទ្ធសភា ក៏បានផ្តល់ជូនជាថវិកាចំនួន ៥.០០០.០០០រៀល (ប្រាំលានរៀល) ដល់គណៈកម្មការគ្រោះ មហន្តរាយខេត្តបន្ទាយ មានជ័យសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែល ទទួលរងគ្រោះដោយសារទឹកជំនន់ផងដែរ។
ដោយឡែកនារសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញធ្វើទស្សនកិច្ចក្នុងរោងចក្រវេចខ្ចប់អង្កនាំចេញទៅក្រៅប្រទេសនិង បាន ជួបសំណេះសំណាលជាមួយនឹងឯកឧត្តមឧកញ៉ា ភូ ពុយ ប្រធានសមាគមន៍ស្រូវខេត្តបាត់តំបង ដើម្បីសិក្សា ឈ្វេងយល់អំពីចង្វាក់ផលិតកម្មនៃការនាំចេញអង្កទៅកាន់ទីផ្សារបរទេស ដែលស្ថិតក្នុងសង្កាត់អូរចារ ក្រុង-ខេត្ត បាត់តំបង៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី