នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈកម្មការទី១ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំរវាងក្រុមសមាជិក សមាជិកាព្រឹទ្ធសភា ជាមួយនឹងឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើប្រធានបទមួយចំនួន សម្រាប់ត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រ៊ុយណេដារ៉ូសាឡឹម ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា រដ្ឋសភា៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន