Responsive image
  
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតព្រឹទ្ធសភា ជួបសវនាការការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ នៅខេត្តកំពត
 ថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024
correct_com1_22_02_2013_1 correct_com1_22_02_2013_2
កាលពីថ្ងៃទី២០​  ខែកុម្ភៈ  ឆ្នាំ២០១៣ នៅសាលាខេត្តកំពត  គណៈប្រតិភូគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និង អង្កេត ហៅកាត់ គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និង ឯកឧត្តម  អ៊ុក គង់ លេខាធិការ បានអញ្ជើញចុះទៅជួបសវនាការការងារជាមួយនឹងអាជ្ញាធរខេត្ត ចៅក្រម ព្រះរាជអាជ្ញាអម សាលាដំបូង ស្នងការប៉ូលីស មេបញ្ជាការរងកងរាជអាវុធហត្ថ មេបញ្ជាការប្រតិបត្តិការសឹក  និងមន្ទីរពាក់ព័ន្ធសាលាខេត្តទាំង អស់ ដែលដឹកដោយឯកឧត្តម  អ៊ឹង ម៉េងហួរ អភិបាលរងខេត្តកំពត ដើម្បីសិក្សាឈ្វេងយល់អំពីស្ថានភាពសិទ្ធិមនុស្ស និងការ អនុវត្តច្បាប់ ព្រមទាំងប្រមូលព័ត៌មានទាក់ទងនឹងវិស័យជាសមត្ថកិច្ចរបស់​គណៈកម្មការទី១ព្រឹទ្ធសភា ។

ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងសំខាន់នៃបេសកកម្មដែល គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា​ គឺសំដៅសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការ ដូចជាការអនុវត្តន៍ច្បាប់ និងបញ្ហាជាក់ស្តែងមួយចំនួនដូចជា ករណីទំនាស់ដីធ្លី ការជួញដូរស្រ្តី និងកុមារ អំពើមនុស្សឃាត ការរំលោភសេពសន្ថវ  អំពើហិង្សាគ្រប់រូបភាព ការឃុំឃាំងមនុស្សខុសនីតិវិធី ដែលកើតមាននៅក្នុងខេត្តកំពតទាំងមូល។
ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និង គិតគូរអំពីសុខទុករបស់ប្រជាពលរដ្ឋ ជាពិ​​សេសក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងខេត្តកំពត ។
ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការ​ បានមានប្រសាសន៍បន្តថា ​ព្រឹទ្ធសភានៃព្រះរាជាណា​ចក្រ​​កម្ពុជា  នីតិកាលទី១ កើតឡើងនៅឆ្នាំ១៩៩៩  នីតកាលទី២កើតឡើងនៅឆ្នាំ២០០៦ ហើយព្រឹទ្ធសភា នីតិកាលទី៣ បានកើតឡើងនៅឆ្នាំ២០១៣ ដោយការបោះឆ្នោតអសក​ល​មិនចំពោះ មានសមាជិកព្រឹទ្ធសភាចំនួន៦១រូប ក្នុងនោះសមាជិកព្រឹទ្ធសភាចំនួន០២ ជ្រើស តាំងដោយ​ព្រះមហាក្សត្រ សមា​ជិក​ព្រឹទ្ធសភាចំនួន០២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា តាម​មតិភាគ​ច្រើន​ដោយប្រៀប និង សមាជិកព្រឹទ្ធសភាចំនួន៥៧រូប ទៀតត្រូវបានជ្រើសរើសដោយ​ការ​បោះឆ្នោត​ជាអសកល គឺ​មានន័យថា បោះឆ្នោតដោយ តំណាងរាស្ត្រក្នុងមុខតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ទាំង០៨ភូមិភាព ដែល​មាន​អាណត្តិចំនួន០៦ឆ្នាំ ជាតំណាង ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាង​ឲ្យប្រជាជាតិ​ខ្មែរ​ទាំងមូល។
ឯកឧត្តម គឹម ណាំង  អនុប្រធានគណៈកម្មការទី១​ បានមានប្រសាសន៍បន្តថាព្រឹទ្ធស​ភាមាន​​មុខងារ០៣គឺៈ ទី១-មុខងារ តំណាង សមាជិកព្រឹទ្ធសភាភាគច្រើនជាតំណាងឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែលជាម្ចាស់ឆ្នោតនៅភូមិភាគទី២-មុខងារនីតិ- កម្មកិច្ចការនីតិកម្ម​របស់​ព្រឹទ្ធសភា​ស្តែងឡើង​តាម​រយៈការធ្វើរបាយការណ៍ ឬការពិនិត្យឲ្យយោបល់លើអត្ថបទច្បាប់​ ឬបញ្ហា ផ្សេងៗ និងទី៣មុខងារត្រួតពិនិត្យ ព្រឹទ្ធសភាអាចធ្វើការតាមដានត្រួតពិនិត្យការងារអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ដែល បេសកកម្មរបស់ព្រឹទ្ធសភា ក្នុងការផលិតច្បាប់ឲ្យបានល្អ ។
ឯកឧត្តម  អ៊ឹង ម៉េងហួរ អភិបាលរងខេត្តកំពត បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារទូទៅរបស់ខេត្តកំពត  ដូចជា លក្ខណៈភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តន៍ច្បាប់ ករណីទំនាស់ដីធ្លី ការជួញដូរស្រ្តី និងកុមារ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ។
ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា  មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្ត បណ្តាមន្ទីរ អង្គភាពនានាជុំវិញ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញភារកិច្ចអនុវត្តការងារ  ដោយបានកៀរគរដែគូអភិវឌ្ឍន៍ និងជំនាញ គ្រប់ផ្នែក អភិវឌ្ឍខេត្តឲ្យរីកចម្រើន​និងទទួលបានលទ្ធផលគួរជាទីមោទៈ។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ចំពោះបញ្ហាទំនាស់ដីធ្លី  ការងារសង្គមកិច្ច ការកិច្ចការនារី ការគោរពសិទ្ធិមនុស្ស  អាជ្ញាធរខេត្តបានយកចិត្តទុកដាក់អនុវត្តបានល្អប្រសើរ ពិសេស​​​គឺការអនុវត្តគោលនយោបាយចាស់សក​ម្មភាព​ថ្មីលើវិស័យដីធ្លី គិតមកដល់ពេលនេះ បានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានចំនួន១៥ឃុំ មានចំនួន៧.៩៨៦ក្បាលដី ស្មើនឹង៤.៦៩២គ្រួសារ មានទំហំ៨.៧១៧ហិចតា ។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមអភិបាលរងខេត្ត  បណ្តាមន្ទីរ អង្គភាពនានាជុំវិញ និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ដែលបានលើកឡើងបញ្ហាសំខាន់នៅក្នុងខេត្តរួចមក ឯកឧត្តម គឹម ណាំង បានមានប្រសាសន៍វាយតម្លៃ ខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
ឯកឧត្តមអនុប្រធានគណៈកម្មការ បានមានប្រសាសន៍បន្តថា  ចំពោះការលំបាក ការងាយស្រួល  បញ្ហារផ្សេងៗ និងសំណូម ដែលខេត្តបានលើកឡើង ឯកឧត្តមនឹងរៀបចំជារបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងថ្នាក់ដឹកនាំ ព្រឹទ្ធសភា ដើម្បីជ្រាបជាព័ត៌មាន​ផងដែរ។ អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី