Responsive image
  
គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា ជួបសវនាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ និងមេភូមិ នៅទូទាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
 ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ2024
com1-20-2-2013-1 com1-20-2-2013-2
កាលពីព្រឹកថ្ងៃទី១៨  ខែកុម្ភៈ  ឆ្នាំ២០១៣ នៅសាលាស្រុកស្ទឹងហាវ  គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យ បណ្តឹងនិងអង្កេតនៃព្រឹទ្ធសភា ហៅកាត់ថា គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយ  ឯកឧត្តម  យ៉ង់ សែម ប្រធានគណៈ កម្មការ​​ទី១ព្រឹទ្ធសភា អមដំណើរដោយ​ឯកឧត្តម គឹម ណាំង  អនុប្រធាន និងឯកឧត្តម អ៊ុក គង់ លេខាធិការបានអញ្ជើញ ចុះទៅជួបសវនាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់​ទី១   ប្រធានសមាគមក្រុមប្រឹក្សាឃុំ និងមេភូមិ ចំនួន១៧រូប មកពី៤ឃុំ នៅទូទាំងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ឯកឧត្តម​  យ៉ង់ សែម ប្រធានគណៈកម្មការ​​ បានមានប្រសាសន៍ថា គោលបំណងដែលគណៈប្រតិភូគណៈកម្មការសិទ្ធិ មនុស្សទទួលពាក្យបណ្តឹង និងអង្កេតព្រឹទ្ធសភា ចុះមកជួបសវនាការនាពេលនេះ គឺដើម្បី​សិក្សាឈ្វេងយល់ និងចង់ដឹងអំពី បញ្ហានានាពាក់ព័ន្ធទៅនឹងសម្ត្ថកិច្ចរបស់គណៈកម្មការ ដូចជាការគោរពសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្ស និងវិធានការ ការពារសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹង អំពើ     ហឹង្សាក្នុងគ្រួសារ នៅតាមមូលដ្ឋានឃុំនីមួយៗ ក្នុងស្រុកស្ទឹងហាវ ដើម្បីធើ្វយ៉ាងណាឲ្យការគោរពសិទ្ធិមនុស្ស នៅតាមមូលដ្ឋានឲ្យមានភាពអព្យាក្រឹត្យ និងមានភាពល្អប្រសើរ។
ក្នុងឱកាសនោះដែរ ប្រធានក្រុមប្រឹក្សាឃុំ និងមេភូមិ បានធ្វើសេចក្តីរាយការណ៍អំពីសកម្មភាពការងាររបស់ឃុំ ដែលសម្រេច បាន និងការងារពាក់ព័ន្ធទៅនឹងការគោរពសិទ្ធិមនុស្ស និងទប់ស្តាត់អំពើហឹង្សាក្នុងគ្រួសារ នៅក្នុងឃុំមានលក្ខណៈល្អប្រសើរ  ដោយក្នុងនោះឃុំបានយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និតជាមួយអាជ្ញាធគ្រប់លំដាប់ថ្នាក់បានល្អ។ ជាមួយគ្នានោះ ដែរ ឃុំបានសហការជាមួយអង្គការក្រៅរដ្ឋាភិ បាល ចុះអប់រំផ្សាព្វផ្សាយអំពីការងារសិទ្ធិមនុស្ស និងសិទ្ធិកុមាព្រមទាំងធ្វើការ បណ្តុះបណ្តាលដល់ប្រជាពលរដ្ឋឲ្យយល់អំពីសិទ្ធមនុស្សជាប្រចាំផងដែរ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ឃុំរួចមក ឯកឧត្តម​  យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានវាយតម្លែ ខ្ពស់ចំពោះការខិតខំរបស់ក្រុមប្រឹក្សាឃុំទាំងអស់ ដែលបានបំពេលការងារនៅតាមមូលដ្ឋានរបស់ខ្ឡួនបានល្អប្រសើរ ៕ រូបភាព និងអត្ថបទៈនាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី