គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ថ្ងៃទី 6 ខែមករា ឆ្នាំ2025
កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ គណៈប្រតិភូគណៈកម្ម- ការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ហៅកាត់គណៈ- កម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងឈ្វេងយល់អំពី បទពិសោធន៍ក្នុងការ ដោះស្រាយការងារទាក់ទងនឹងការអនុវត្ត ច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅទីស្តីការ ក្រសួង។
ឯកឧត្តមបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរាយការណ៍ជូនគណៈប្រតិភូ គណៈកម្មការទី១ព្រឹទ្ធសភា អំពីរបាយការណ៍ការងារ ស្តីពីការងារ ពិការភាព និងការអនុវត្តច្បាប់ គោលនយោបាយជាតិ ចំពោះជនពិការ ដែលរួមមាន៖ ទី១-សភាព ការណ៍រួម ទី២-ស្ថិតិជនពិការ ទី៣-ការអនុវត្តច្បាប់ និងគោលនយោបាយ ជាតិចំពោះជនពិការ ទី៤-បញ្ហាប្រឈម និងទី៥-ទិសដៅបន្តរបស់ក្រសួង។
ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍បន្តទៀតថា ជនពិការ បច្ចុប្បន្ន គឺមានលក្ខណៈកាន់តែ ប្រសើរ ដោយសារ ពួកគាត់ទទួលបានការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល និងការ ជួយជ្រោមជ្រែង ពីអង្គការជនពិការ ក្រុមជួយខ្លួនឯងរបស់ជន ពិការ អង្គការមិនមែនរដ្ឋានភិបាលជាតិ-អន្តរជាតិ ដែលធ្វើការ ទៅលើវិស័យពិការភាព និងបណ្តាដៃគូអភិវឌ្ឍន៍នានា ក្នុងការ លើកកម្ពស់សិទ្ធិការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងការងារពង្រឹងសមត្ថភាពរបស់ជនពិការ។ មាន ប្រសាសន៍នាឱកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈ កម្មការទី១ ព្រឹទ្ធសភា បានបញ្ជាក់អំពីគោលបំណងនៃការជួបពិភាក្សានាពេលនេះ គឺដើម្បីឈ្វេងយល់អំពីបទពិសោធន៍ក្នុង ការដោះស្រាយការងារទាក់ទងនឹងការអនុវត្តច្បាប់ កិច្ចការពារ និងការលើកកម្ពស់សិទ្ធិជនពិការ។
ឯកឧត្តមប្រធានគណៈកម្មការក៏បានមានប្រសាសន៍ ជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា ព្រម ទាំងមុខងារទាំងបីរបស់ព្រឹទ្ធសភា ដែលរួមមាន៖ ទី១-មុខងារនីតិកម្ម ទី២-មុខងារតំណាង និងទី៣-មុខងារត្រួតពិនិត្យ។ ជាមួយគ្នានោះដែរ ដើម្បីចូលរួមចំណែកក្នុងការលើក កម្ពស់សិទ្ធិមនុស្ស និងសិទ្ធិជនពិការនៅកម្ពុជា ឯកឧត្តមបានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការ អនុវត្តការងារនាពេលកន្លងមក និងការលើកឡើងអំពីទិសដៅការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិជនពិការឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងមានតម្លាភាពថែមទៀត។ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្រ្តីក៏ជូនសៀវភៅច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិ ជនពិការ ចំនួន២០០ក្បាល ជូនទៅដល់ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា។
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន