Responsive image
  
គណៈកម្មការទី១ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងការរងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 ថ្ងៃទី 2 ខែមករា ឆ្នាំ2025

com1-27-12-2012_1

com1-27-12-2012_2

com1-27-12-2012_3

កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតហៅកាត់ គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានអញ្ជើញជួប​ពិភាក្សាការងារជា មួយនឹងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណង ឈ្វេងយល់អំពីបទពិសោធន៍ ក្នុងការដោះស្រាយការងារទាក់ទងនឹងវិវាទ រវាងនិយោជក និងនិយោជិត ព្រមទាំងស្ថាន​ភាពពលករចំណាកស្រុកដែលទៅ ធ្វើការនៅក្រៅប្រទេសនៅទីស្តីការក្រសួង។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម យ៉ង់​ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានបញ្ជាក់អំពីគោល បំណងនៃ ការជួបពិភាក្សានាពេលនេះគឺ ដើម្បីឈ្វេងយល់អំពីបទពិសោធន៍ក្នុងការដោះស្រាយការងារទាក់ទងនឹងវិវាទ រវាងនិយោជក និងនិយោជិត ព្រមទាំងស្ថាន​ភាពពលករកម្ពុជាធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ដើម្បីចូលរួមចំណែក​ក្នុងការលើកកម្ពស់ សិទ្ធិមនុស្សនៅកម្ពុជា រដ្ឋសភា និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំសិក្ខាសា​លាអបអរសាទរខួប លើកទី៦៤នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ស្តីពីការគោរពសិទ្ធិមនុស្ស និងកាលើកកម្ពស់សេចក្តីថ្លៃថ្នូរ ដោយមានការចូល រួមយ៉ាងទូលំទូលាយពីស្ថាប័នជាតិ និងអន្តរជាតិនានា ដោយទទួលបានជោគជ័យ។
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារនា ពេលកន្លងមក និងការលើកឡើងអំពីទិសដៅការងាររបស់ក្រសួង ក្នុងការចូលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុក របស់ប្រជាពលរដ្ឋទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់ និងការដោះស្រាយវិវាទរវាងនិយោជិត និង សហជីពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងមានតម្លាភាព។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ មានតួនាទីសំខាន់ចំនួនពីរគឺ ទី១-ស្វែងរក និងផ្តល់ព័ត៌មានអំពីការងារជូនដល់ប្រជាពលរដ្ឋ និងទី២-ដឹកនាំ គ្រប់គ្រងថែរក្សាការងារដែលប្រជាពលរដ្ឋកំពុងមានស្រាប់ ឲ្យស្ថិតស្ថេរ គង់វង់ និងមាននិរន្តភាពហើយ​តួនាទីទាំងពីរនេះ ត្រូវផ្សារភ្ជាប់គ្នាយ៉ាងសកម្ម។
ឯកឧត្តម បានមានប្រសាសន៍បន្តថា រហូតមកដល់ពេលនេះមានទីភ្នាក់ងារជ្រើសរើសឯកជនចំនួន៣៩ក្រុមហ៊ុន ដែលទទួល ស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប៉ុន្តែជាក់ស្តែងមានតែ ៣១ក្រុមហ៊ុនទេ ដែលកំពុងធ្វើសកម្មភាពក្នុង ការជ្រើសរើស និងបញ្ជូនពលករទៅរកការងារធ្វើនៅក្រៅប្រទេស ដែលមានពលករសរុបជាង២ សែននាក់ដែលបំពេញ ការងារតាមកិច្ចសន្យា ហើយមានពលករជាង១សែននាក់ បានវិលត្រឡប់មកវិញ។ ដោយឡែកកម្មករដែលធ្វើការនៅក្នុង ប្រទេស មានក្រុមហ៊ុន និងរោចក្រជាង៦០០ ដែលមានកម្មករបម្រើការងារជាង៤៥ម៉ឺននាក់។
ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ដើម្បីធានាឲ្យការគ្រប់គ្រងពលករឲ្យកាន់តែល្អប្រសើរឡើងក្រសួងបានធ្វើការ ណែនាំសមាគមជ្រើសរើស និងបញ្ជូនពលករដូចជា រៀបចំប្រព័ន្ធទិន្នន័យ ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រងពលកររៀបចំ មណ្ឌលអប់រំ បណ្តុះបណ្តាលពលករឲ្យមានលក្ខណៈស្តង់ដារបច្ចេកទេសត្រឹមត្រូវ ធានាដល់ការប្រកួតប្រជែងជាមួយនឹង បណ្តាប្រទេសនានា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនឹងស្ថានទូតខ្មែរប្រចាំប្រទេសដែល​មានពលករខ្មែរ ក្នុងការចាត់ វិធានការបានទាន់ពេលវេលា។
ឯកឧត្តម បានមានប្រសាសន៍បន្តថាចំពោះនីតិវិធីនៃការដោះស្រាយវិវាទរួមមាន ទី១-អធិការការងារ(ក្រសួងការងារត្រូវចុះ ដោះស្រាយភ្លាមៗ) ទី២-ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានបង្កើតឡើងដោយត្រីភាគី គឺភាគីខាងនិយោជិត ភាគីខាង សហជីព និងភាគីខាងក្រសួងការងារ និងទី៣-តុលាការការងារ ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជា​បានខិតខំបង្កើត គណៈកម្មការអាជ្ញាកណ្តាល ដែលមានយន្តការដោះស្រាយវិវាទនៅតាមបណ្តាខេត្ត ក្រុង និងគ្រប់មុខសញ្ញាទាំងអស់ ដែល មានការចូលរួមពីអន្តរក្រសួងទាំងអស់ ដោយឈរលើគោលការណ៍សំខាន់ៗពីរគឺ ទី១-ច្បាប់ការងារ និងច្បាប់បាតុកម្ម ។ អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី