គណៈកម្មការទី១សភា ប្រជុំពិភាក្សាការងារ
ថ្ងៃទី 1 ខែមករា ឆ្នាំ2025
|
|
|
|
នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ នៅសាលពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងឯកឧត្តម ញ៉ែម ថ្ថាវី ប្រធានគណៈកម្មការទី១រដ្ឋសភាបានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យរបាយ- ការណ៍ស្តីពីលទ្ធផលនៃការរៀបចំសិក្ខាសាលាដើម្បីអបអរសាទរខួបលើកទី៦៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូរ ឆ្នាំ២០១២កន្លងទៅ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំសភា។
វត្តមានក្នុងកិច្ចប្រជុំនេះរួមមាន សមាជិកសមាជិកាគណៈកម្មការទី១ព្រឹទ្ធសភា-រដ្ឋសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ត្រីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ តំណាងអង្គការការីតាស និងអង្គការGIZ ។
រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ