សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អនុញ្ញាតឲ្យ ឯកឧត្ដម XU Zhenhuan និងគណៈប្រតិភូចូលជួប និងពិភាក្សាការងារ

   ថ្ងៃទី 17 ខែធ្នូ ឆ្នាំ2024

11-12-2012_1

11-12-2012_2

ជំនួបរវាង លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយគណៈប្រតិភូគណៈកម្មាធិការជាតិនៃសភាប្រឹក្សា នយោបាយ ប្រជាជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ ឯកឧត្ដម XU Zhenhuan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិក គណៈកម្មការកិច្ចបរទេស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២

កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (ហៅកាត់គណៈកម្មការទី៥នៃព្រឹទ្ធសភា) បានទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយ ឯកឧត្តម XU Zhenhuan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈ​កម្មការកិច្ចការបរទេសនៃសភាប្រឹក្សា​នយោបាយប្រជា​ជនចិន ដើម្បីពិភាក្សា​អំពីការពង្រឹងកិច្ច​សហប្រតិបតិ្តការទេ្វភាគី និងសកម្មភាពអបអ​រ​សាទរខួបលើកទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងឆ្នាំមិត្តភាពកម្ពុជា-ចិន។

លោកជំទាវ ទី បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ​និងស្វាគមន៍​ចំពោះដំណើរទស្សនកិច្ចរបស់គណៈ​ ប្រតិភូនៅលើទឹកដី​នៃ ព្រះរាជាណាចក្រកម្ពុជា។​ តាមរយៈទស្សនកិច្ច​របស់ឯកឧត្តម XU Zhenhuanនាពេលនេះពិតជារួមចំណែកក្នុងការពង្រឹង ពង្រីកចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិ​បត្តិ​ការ​រវាង​សភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា ជា​ពិសេស​​រវាងគណៈកម្មការកិច្ចការបរទេសនៃប្រទេសទាំងពីរ។

លោកជំទាវ ទី បូរ៉ាស៊ី ​ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានជម្រាបជូនគណៈប្រតិភូអំពីដំណើរការ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ជាពិសេសអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់​គណៈកម្មការកិច្ចការ​បរទេស សហប្រតិបតិ្តការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ដែលមានតួនាទីសំខាន់ចំនួន៣គឺ ទី១-មុខងារ នីតិកម្ម ទី២-​មុខងារព័ត៌មាន និងទី៣-មុខងារត្រួតពិនិត្យ

លោកជំទាវប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមានប្រសាសន៍បន្តថា ដោយឆ្នាំ២០១៣ ជាឆ្នាំខួបទី៥៥ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្ត ភាពកម្ពុជា-ចិន សភាប្រឹក្សានយោបាយប្រជាជនចិន និងព្រឹទ្ធសភាកម្ពុជា គួររៀបចំសារលិខិតអបអរសាទរគ្នាទៅវិញទៅមក និងត្រៀមរៀបចំពិធីអបអរសាទរ ខួបលើកទី៥៥ តាមការណែនាំរបស់ក្រសួងការបរទេស ព្រមទាំងជំរុញឲ្យមាន​ការផ្លាស់ប្តូរទស្សនកិច្ច​គ្នាឲ្យ​បានច្រើនលើក ជាងបណ្តាឆ្នាំមុនៗ ដើម្បីផ្លាសប្តូរ បទពិសោធន៍គ្នាឲ្យកាន់តែទូលំទូលាយ និងធ្វើសកម្ម​ភាព​ ចាំបាច់ផេ្សងទៀតក្នុងគោលដៅបន្តរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

ជាមួយគ្នានោះដែរលោកជំទាវប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាសូមថ្លែងអំណរគុណនិងដឹងគុណដ៏ជ្រាលជ្រៅចំពោះវិភាគទានដ៏ធំ ​ធេង​របស់រដ្ឋាភិបាល និង​ប្រជា​ជនចិនដែលបានជួយក្នុងការជួសជុល​អគារ០៣ខ្នងជួសជុល​ខុទ្ទការល័យ​ សម្តេចប្រធាន​ព្រឹទ្ធសភាហេដ្ឋារចនាសម័្ពន្ធ អាគារ សម្ភារៈបច្ចេកទេស​ជាច្រើន​ដល់ព្រឹទ្ធ-​សភាកម្ពុជា។

លោកជំទាវប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសំណូមពរដល់សភាប្រឹក្សាន​យោ​​​​បាយប្រជាជនចិន​ជួយ​ បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសជំនាញ ព័ត៌មានវិទ្យាដល់មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារជូនព្រឹទ្ធសភា។

ឯកឧត្តម XU Zhenhuan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាសមាជិកគណៈ​កម្មការកិច្ចការ​បរទេស​នៃ​សភាប្រឹក្សា​នយោបាយប្រជាជនចិន បាន ប្រសាសន៍​អំពីដំណើរការ និងការប្រព្រឹត្តិទៅរបស់​សភា​ប្រឹក្សានយោបាយប្រជាជនចិន និងតួនាទីភារកិច្ចរបស់គណៈ​កម្មការកិច្ចការបរទេសនៃសភាប្រឹក្សា​ នយោ-​បាយ​ប្រជាជនចិនទី១-ត្រួតពិនិត្យ តាមដានកាអនុវត្តច្បាប់នីមួយៗ ដែលសភាបានអនុម័តរួម តើមាន​ការលំបាក និងងាយស្រួលយ៉ាងណា?ទី២-ប្រមូលយោបល់ និងសំណូមពរពីប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋាន​ និងរាយការណ៍ជូនថ្នាក់ដឹកនាំទី៣-ការសិក្សាអំពីប្រធានបទសំខាន់ៗពាក់ព័ន្ធទៅនឹគណៈកម្មការផ្សេងៗទៀត ទី៤-ទំនាក់ ទំនងក្រៅប្រទេស និងកិច្ចការអន្តរជាតិ ទី៥-ទំនាក់ទំនងក្រៅប្រទេសលើវិស័យវប្បធម៌ ។

ឯកឧត្តមក៏បានឯកភាពក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទាំងពីរនិងជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
បន្តទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។​

ឯកឧត្តមបានឯកភាពសំណើរបស់លោកជំទាវ ទី បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ មន្រ្តីនៃអគ្គលេខាធិការ- ដ្ឋានព្រឹទ្ធសភា និង​បានអញ្ជើញលោកជំទាវ និងសមាជិកគណៈកម្មការទី៥ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតមលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានទទួល​នូវការអញ្ជើញរបស់ឯកឧត្តម XU Zhenhuanទៅទស្សនកិច្ចនៅប្រទេសចិន ក្នុង​ពេលវេលា​សម​ស្របណាមួយ ៕


រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១