សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ជំនួបសវនាការងាររវាងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ Na Kyoung-won ប្រធាន គណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ សាធារណរដ្ឋកូរ៉េ

   ថ្ងៃទី 30 ខែសីហា ឆ្នាំ2024
com5-28-08-2015-1-1 com5-28-08-2015-1-1 com5-28-08-2015-1-1
com5-28-08-2015-1-1 com5-28-08-2015-1-1 com5-28-08-2015-1-1

នាវេលាម៉ោង០៥រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបសវនាការការងារជាមួយលោកជំទាវ Na Kyoung-won ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាជាតិ សាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអំពី៖ ការពង្រីកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការតទៅមុខរវាងស្ថាប័នសភាទាំងពីរកម្ពុជា កូរ៉េ ឈលើមូលដ្ឋាន នៃទំនាក់ទំនងការទូតចាប់ពីឆ្នាំ១៩៩៧។ ប្រវត្តិ និងស្នាដៃសម្រេចបានរបស់សភាកូរ៉េ ការខ្វែងគំនិតគ្នារវាងគណបក្សកាន់អំណាច និង គណបក្សប្រឆាំងនៅក្នុងសភាកូរ៉េ។
លោកជំទាវ ទី បូរ៉ាស៊ី បានជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ច ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ របៀបធ្វើច្បាប់ និងការជំរុញនូវការផ្លាស់ប្តូរ ទស្សនកិច្ចដកពិសោធន៍គ្រប់កម្រិតរវាងស្ថាប័នសភាកូរ៉េ និងព្រឹទ្ធសភាកម្ពុជា។ទោះបីមិត្តកូរ៉េ កំពុងជាប់រវល់កិច្ចការប្រទេសជាតិដ៏មមាញឹក ប៉ុន្តែលោកជំទាវ Na ខិតខំឆ្លៀតចន្លោះសម័យប្រជុំសំខាន់ៗ ដើម្បីជួបធ្វើការជាមួយគណៈប្រតិភូ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១