លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាវេលាម៉ោង០៤រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា បានអញ្ជើញជួបសវនា ការការងារជាមួយឯកឧត្តម Lee Tae ho អនុរដ្ឋមន្រ្តីទទួលបន្ទុកការងារសេដ្ឋកិច្ច នៃក្រសួងការបរទេស សាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកអំពី៖ ជំរុញឲ្យ មានកិច្ចសហប្រតិបត្តិការរវាងខេត្តដែលមាន ធនធានត្បូង របស់ប្រទេសទាំងពីរ(កម្ពុជា និង កូរ៉េ), ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-កូរ៉េឲ្យកាន់តែទូលំទូលាយជាងមុន, កសាងទំនុកចិត្ត របស់អ្នកវិនិយោគទុនកូរ៉េដែលកំពុងធ្វើការវិនិយោគនៅកម្ពុជា, និង ជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅ មករវាងប្រទេសទាំងពីរ ឲ្យបានកាន់តែ ច្រើនជាងមុន៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១