លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាវេលាម៉ោង០៥ និង៣០នាទីរសៀល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃ ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ស៊ុត ឌីណា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានជួប
ពិភាក្សាការងារជាមួយលោកបណ្ឌិត KIM DOJONG សកលវិទ្យាធិការ នៃសកលវិទ្យាល័យ WONKWANG នៃទីក្រុងIKSAN ខេត្ត ជូឡាប៊ុងដូរ នៃសាធារណរដ្ឋកូរ៉េ ដែលបច្ចុប្បន្នសកលវិទ្យាល័យនេះ មាននិស្សិតកម្ពុជាកំពុងសិក្សាថ្នាក់បណ្ឌិតចំនួន០៣រូប, ថ្នាក់អនុ បណ្ឌិតចំនួន០២រូប និងថ្នាក់បរិញ្ញាបត្រចំនួន០១រូប។ក្នុងឱកាសនោះ គណៈប្រតិភូ បានទៅគោរពវិញ្ញាណក្ខន្ធ នៅចេតីយ៍សពបុគ្គលិក ពេទ្យស្ម័គ្រចិត្តកូរ៉េ០២រូប ដែលបានបាត់បង់ជីវិត ដោយឧបទ្ទវហេតុធ្លាក់យន្តហោះនៅកម្ពុជា កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២១៩៩៧ ក្នុងឱកាសលោកទាំងពីរ បំពេញបេសកកម្ម មនុស្សធម៌ជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១