លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-បារាំង បានទទួលជួបជាមួយនឹងលោក GuillaumeNarjollet ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការវប្បធម៌នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិភាក្សាការងារអំពី ការលើកកម្ពស់ភាសាបារាំង និងការរៀបចំទិវាភាសាបារាំងដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៧ខាងមុខនេះ៕