សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ឈិត គឹមយាត បានចូលរួមកិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ នៅប្រទេសសឹង្ហបុរី

   ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024
19-06-2018-0-9 19-06-2018-0-10
19-06-2018-0-11 19-06-2018-0-12

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន(AIPACODD)លើកទី១ នៅប្រទេសសឹង្ហបុរី។ កិច្ចប្រជុំនេះបានចាប់ផ្តើមក្រោមអធិបតីភាព ឯកឧត្តម Tan Chuan Jin ប្រធានអាយប៉ា និងជាប្រធានសភាសឹង្ហបុរី ដោយបានអនុម័តលើសេចក្តីព្រាង

កម្មវិធី និងរបៀបវារៈនៃកិច្ចប្រជុំ និងបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន២ ស្តីពី (១) កិច្ចការពារសហគមន៍អាស៑ានគ្មានគ្រឿងញៀនសម្រាប់អ្នកជំនាន់ក្រោយ និង (២) លក្ខន្តិកៈរបស់AIPACODD។ ក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីកិច្ចការពារសហគមន៍អាស៑ានគ្មានគ្រឿងញៀនសម្រាប់អ្នកជំនាន់ក្រោយ ប្រទសហ្វីលីពីន និងឥណ្ឌូនេស៊ីបានចោទប្រកាន់ប្រទេសចិនថាជាប្រទេសផលិតគ្រឿងញៀន ដែលនាំអោយមានលំហូរគ្រឿងញៀនចូលប្រទេសខ្លួន ហេតុនេះប្រទេសទាំង០២បានស្នើថ្កោលទោសប្រទេសចិននៅក្នុងសេចក្តីសម្រេចរបស់AIPACODD។ តែគណៈប្រតិភូសភាកម្ពុជាបានតស៑ូមតិក្នុងជំហររឹងម៉ាំមិនឲ្យដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយនៅក្នុងសេចក្តីសម្រេច ដោយហេតុថា (១) ការចោទប្រកាន់ដោយគ្មានភស្តុតាងជាក់លាក់ (២) ការអនុវត្តផ្ទុយពីក្រមសីលធម៑របស់អាយប៉ាដែលមិនអាចចោទប្រកាន់ប្រទេណាមួយចំឈ្មោះ និង (៣)ការធ្វើឲ្យមានភាពល្ក់កករក្នុងកិច្ចសហប្រតិបត្តិការតំបន់អាស៑ាន-ចិន។ ជាលទ្ធផល តាមរយៈជំហរដ៏រឹងម៉ាំរបស់សភាកម្ពុជា និងមានការគាំទ្រពីប្រទេសថៃ រៀតណាម និងសឹង្ហបុរី ការចោទប្រកាន់នេះត្រូវបានលុបចេញពីសេចក្តីសម្រេច។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១