លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា ចូលជួបដើម្បីជូនព័ត៌មានស្តីពីកិច្ចសន្ទនា រវាងសាធារណរដ្ឋគូបា ជាមួយនឹងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗកន្លងមក។លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ស្វាគមន៍ចំ ពោះឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគូបា ដែលបានឆ្លៀតពេលវេលាមកជូនព័ត៌មានពីសភាពការណ៍ថ្មីស្តីពីកិច្ចសន្ទនាររវាង សាធារណរដ្ឋ គូបាជាមួយ នឹងសហរដ្ឋអាមេរិក។ឯកឧត្តម Jose Ramon Rodriguez Varona ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគូបា បានមានប្រ សាសន៍ថា កិច្ចសន្ទនារនោះ កើតឡើងដោយសារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៤កន្លងមក សហរដ្ឋអាមេរិក បានព្រមព្រៀងដោះលែងវីវបុរសគូបាចំនួន០៣រូប ដែលសហរដ្ឋអាមេរិកឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំស្របជាមួយគ្នានោះប្រទេសគូបាក៏បានដោះលែងប្រជាពលរដ្ឋអាមេរិកចំនួនម្នាក់។ឯកឧត្តម បានមានប្រសាសន៍បន្តថា ក្នុងកិច្ចសន្ទនារវាងលោកប្រធានាធិបតីគូបា និងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មានការយោគយល់គ្នាផងដែរអំពីការបើកចំហផ្នែកការទូតរវាងប្រទេសទាំងពីរនិងមានការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមកក្នុងគោលបំណងបន្តដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានសម្តែងការកោតសរសើរចំ ពោះជំហររបស់ប្រទេសគូបា ដែលមានលក្ខណៈទន់ភ្លន់ ដើម្បីដោះស្រាយទំនាស់រវាងសហរដ្ឋអាមេរិក និងគូបា ដែលកើតមានរយៈពេលជាង៥០ឆ្នាំកន្លងមកហើយ។ ទន្ទឹមនឹងនោះលោកជំទាវចាត់ទុកថាការចចារគ្នាលើតុជាកត្តាដ៏សំខាន់។លោកជំទាវ បានមានប្រសាសន៍បន្ថែមថា លោកជំទាវនឹងពាំនាំព័ត៌មាននេះជំរាបជូនឯកឧត្តមប្រធានស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកសមាជិកាព្រឹទ្ធសភាជ្រាប៕
រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យាអត្ថបទ៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១