សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
ឯកឧត្តម ហុង ទូហាយ ដឹកនាំក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យព្យាបាលជំងឺភ្នែក ជូនដល់ប្រជាពលរដ្ឋ នៅខេត្តឧត្តរមានជ័យ

   ថ្ងៃទី 29 ខែមេសា ឆ្នាំ2024
com5_28-04-2014-1-1
com5_28-04-2014-1-2 com5_28-04-2014-3
កាលពីថ្ងៃទី២៤ និងទី២៥ ខែមេសា ឆ្នាំ២០១៤ ឯកឧត្តម ហុង ទូហាយ សមាជិក គណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងដឹកនាំក្រុមសប្បុរស ជនមកពីទីក្រុងហុងកុង និងក្រុមសប្បុរសជន និងក្រុមគ្រួពេទ្យស្ម័គ្រចិត្តវៀតណាម ចុះពិនិត្យព្យា បាលជំងឺជំងឺភ្នែក ព្រមទាំងចែក អំណោយដល់ជនពិការ និងចាស់ជរា នៅមណ្ឌលសុខភាពសំរោង ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក ជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តឧត្តរ មានជ័យ។
ឯកឧត្តម ហុង ទូហាយ សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថ្លែង អំណរគុណដល់ ក្រុមសប្បុរសជនហុងកុង និងក្រុមសប្បុរសជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀត ណាម ដែលបានផ្តល់ ជំនួយដល់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ហើយ សង្ឃឹមថា អរិយាបថដ៏ល្អ ប្រពៃរបស់ក្រុមសប្បុរសជនហុងកុង និងក្រុមសប្បុរស និងប្រជាជនវៀតណាម ដែលមានចំពោះប្រជា- ពលរដ្ឋកម្ពុជា នៅតែបន្តទៀត។
ឯកឧត្តម បានបន្តមានប្រសាសន៍ថា ប្រជាជន និងរដ្ឋរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម មានទំនាក់ ទំនងនឹងគ្នាជាយូលុងណាស់មកហើយ ហើយបានពង្រឹងពង្រីកទំនាក់ទំនងនេះ កាន់តែ រឹងមាំថែមទៀត ប្រៀបដូចជាបងប្អូន។
សូមបញ្ជាក់ថា អំណោយដែលក្រុមសប្បុរសជនហុងកុង ក្រុមសប្បុរសជនវៀតណាម បាន ចែកជូននា ឱកាសនោះរួមមាន៖ រទេះជនពិការកង់បីចំនួន២០គ្រឿង រទេះជនពិការកង់ពីរចំនួន៣០គ្រឿង និងប្រេង កូឡាចំនួន៥០ប្រអប់។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាម បានពិនិត្យព្យាបាលជំងឺ ភ្នែកជូនដល់ប្រជាពល រដ្ឋកម្ពុជាចំនួន១០០នាក់ ដោយវះកាត់ និងព្យាបាលភ្នែកឡើងបាយ កន្ទុយថ្លែន ចំនួន៤៣នាក់ បន្ទាប់ពីធ្វើការវះកាត់ព្យាបាលអ្នកជំងឺរួច អ្នកជំងឺទទួលបានថ្នាំបន្តក់ភ្នែក២ដប ថ្នាំ Paracetamol មួយ បន្ទះ ថ្នាំCiprofloxacin មួយបន្ទះ ថ្នាំTribf មួយបន្ទះ ថ្នាំClorpheniramin 4MG មួយបន្ទះផងដែរ៕

រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន

 


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១