លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
បន្ទាប់ពីជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្តស្ទឹងត្រែងរួចមក នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាង និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដឹកនាំដោយនាយឧត្តមសេនីយ៍ត្រី ញ៉ែម សារឹម នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើដំណើការនៃការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសឆ្លងដែន នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ ចូលនៅតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងបញ្ហប្រឈមនានាក្នុងអនុវត្តកាងារនាពេលកន្លងមក។ ជាមួយគ្នានេះដែរ គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៃសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងស្វែយល់អំពីវឌ្ឍនភាពលើវិស័យនានានៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀលផងដែរ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១