នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ មន្ទីរព័ត៌មាន មន្ទីរកាងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នងការនគបាលខេត្ត ដឹកនាំដោយលោកជំទាវ ឡេង សុខា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ព្រមទាំងប្រមូលព័ត៌មានពាក់ព័ន្ធលើវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការដូចជា សកម្មភាពការងារទូទៅរបស់ខេត្ត ការងារគ្រប់គ្រងជនបរទេស ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជាវិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី នៅខេត្តត្បូងឃ្មុំ ៕