លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុង Sydney ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា រួមជាមួយគណៈប្រតិភូសភាអាស៊ាន បានអញ្ជើញជួបសម្តែងការគួសម ជាមួយនឹងឯកឧត្ដម Horn jon Ajaka ប្រធានរដ្ឋសភានៃប្រទេស អូស្ត្រាលី ដើម្បីឈ្វេងយល់អំពី ប្រព័ន្ធនយោបាយ តួនាទី ភារកិច្ច របស់ ព្រឹទ្ធសភា រដ្ឋសភា និង រដ្ឋាភិបាល នៃប្រទេស អូស្ត្រាលី។ក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជម្រាបជូនឯកឧត្ដម Horn jon Ajaka អំពីការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងដំណើរការបោះឆ្នោត ជ្រើសរើស សមាជិកព្រឹទ្ធសភា និតិកាលទី៤ និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ដែលបានប្រព្រឹត្តិទៅដោយសេរី យុត្តិធម៍ និងមានតម្លាភាព ដោយមានការអបអរសាទរពីបណ្តាប្រទេសជាច្រើនជាបន្តបន្តាប់ ចំពោះលទ្ធផលបោះឆ្នោត និងការបង្កើតរដ្ឋសភា និង រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មី ដើម្បីបន្តបម្រើឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុុជា ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៌ប្រទេសជាិតអោយកាន់តែមានការរីកចំរើនថែមទៀត។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១