សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋចំនួន១០១គ្រួសារ នៅស្រុកស្អាង ខេត្តកណ្តាល

   ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2024
com5_6_11_2013_1
com5_6_11_2013_2 com5_6_11_2013_3
នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកជំទាវ ទី​ បូរ៉ាស៊ី  ប្រធានគណː​កម្ម​ការ​ទី៥ព្រឹទ្ធសភា និងជាអនុប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣​​(ខេត្តកណ្តាល)​​​ បាន​អញ្ជើញចុះជួបសំណេះសំណាល​ និង​សួរសុខទុក្ខ ព្រមទាំង នាំយកអំណោយចែកជូនដល់​ប្រជាពលរដ្ឋចំនួន១០១គ្រួសារ ដែលទទួលរងគ្រោះដោយ​សារទឹកជំនន់ ​នៅឃុំកោះ​ខ្សាច់ ទន្លា ​ស្រុក​ស្អាង​​​ ខេត្តកណ្តាល ដោយ​មានការអញ្ជើចូលរួម​ពីសមាជិក សមាជិកាព្រឹទ្ធសភា អាជ្ញាធរខេត្ត  ​និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា។

លោក ខឹម ច័ន្ទគិរី​ អភិបាលស្រុកស្អាង បានមានប្រសាសន៍រាយការណ៍អំពីស្ថានភាព​ទឹកជំនន់​ឆ្នាំ២០១៣នេះ ដែលបណ្តាលឲ្យខូចខាតដល់ផលដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និង ការលំបាក​ច្រើន​ដល់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋដូចជា៖ ​ផ្ទៃដីស្រូវ​វស្សា​ដែលទទួល​រង​ការខូចខាតចំនួន៦១៦ហិចតា ផ្ទៃដីស្ទូងរួចចំនួន​២.៧៥៥ហិចតា ដំណាំរូមផ្សំខូចខាត​១៤៦​ហិចតា ផ្លូវលំត្រូវជួលជុលឡើងវិញសរុបប្រវែង៥.៧៦២ម៉ែត្រ បាក់ច្រាំងទន្លេ ដែលមាន​បណ្តោយ​​ជាង​២០០ម៉ែត្រ លិចសាលារៀន០១កន្លែង។​
មានប្រសាសន៍នាឱកាសនោះលោកជំទាវ ​ទី បូរ៉ាស៊ី ប្រធានគណːកម្មការទី៥​ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិក ប្រចាំភូមិភាគទី៣ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់ ​​សម្តេច​ទាំងបី គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហាពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​​​នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងបីតែងតែយកចិត្តទុក្ខ​ដាក់អំពី​សុខទុក្ខ និងការលំបាក របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទាំងអស់។
លោកជំទាវ ក៏បានចូលរួមរំលែកទុក្ខចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុង​ឃុំទាំង៧​ក៏​ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត កណ្តាល ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ​ទឹកជំនន់នាពេលកន្លងមក។
លោកជំទាវ បានមានប្រសាសន៍បន្តថា​​​​ ​​​ការនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះថ្វីត្បិតតែតិចតួច ក៏ពិតមែនបើប្រៀបធៀបទៅនឹងការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ យើងក៏ប៉ុន្តែនេះគឺជាការចូលរួមចំណែករួមសុខរួមទុក្ខ ចែករំលែកក្នុងការលំបាក របស់ប្រជាពលរដ្ឋ។ លោកជំទាវ បានមានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមបន្តការ​ចុះ​ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកណ្តាល ក៏ដូចជាក្នុងព្រះរាជាណា​ចក្រ​កម្ពុជាដែលកំពុងតែ ទទួលរងគ្រោះដោយសារទឹកជំនន់​ដើម្បីរួមចំណែកចែករំលែកដល់ការ​លំបាករបស់ប្រជាពលរដ្ឋ​ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា។
ក្នុងឱកាសនោះ លោកជំទាវ បានប្រគេនទេយ្យទានដល់វត្តបទុមសាគរ នូវអង្ករ​២០​គីឡូក្រាម មី០៥កេស ទឹកស៊ីអ៊ីវ០២យួរ ទឹកត្រី០២យួរ ​ត្រីខ០២យួរ និងបច្ច័យ១០ម៉ឺនរៀល ដោយឡែកប្រជាពលរដ្ឋចំនួន១០១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២០​គីឡូ​ក្រាម មី០១កេស  ទឹកត្រី០៣ដប ទឹកស៊ីអ៊ីវ០៣ដប ត្រីខ០៦កំប៉ុង ប៊ីចេង០២កញ្ចប់ និងថ្នាំពេទ្យ​០១​កញ្ចប់៕

អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១