នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធ សភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន (គណៈកម្មការទី៥ព្រឹទ្ធសភា) និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការងារអំពីគម្រោងរៀបចំបែងចែកតួនាទីភារកិច្ចរបស់មន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំវេទិកា ក្រុមសមាជិកាព្រឹទ្ធសភាស្ដីពីលើកកម្ពស់សមធម៌យេនឌ័រដើម្បីប្រសិទ្ធិភាពដឹកនាំ ដែលវេទិកា នេះនឹង ប្រព្រឹត្តធ្វើ នៅសាលាខេត្តកំពត ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន