នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីជួបជុំ សំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសប៊ែលហ្ស៊ិក និងនិស្សិតខ្មែរ ដែលបន្តការសិក្សានៅប្រទេសប៊ែលហ្ស៊ិក នៅគេហដ្ឋានរបស់លោក ជាប ទូច ប្រធានយុវជន និងជាប្រធានសមាគមខ្មែរ ដើម្បីការអភិវឌ្ឍជនបទកម្ពុជា (ASBL) នៅបេដនេលុច្ស (Benelux) ដែលបានប្រព្រឹតិ្តទៅក្រោមបរិយាកាសរីករាយ និងសាមគ្គី។