នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មការទី៥ វិមានព្រឹទ្ធសភា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាស្តីពីការត្រៀមរៀបចំវេទិកាស្តីពី “ប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងតាមសមធម៌យេនឌ័រ” នៅភូមិភាគទី៥ ខេត្តកំពត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ខាងមុខ៕
អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន