សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ទទួលជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូ គណៈកម្មាធិការអន្តរសភា នៃសភាប្រឹក្សាតំបន់ សាធារណរដ្ឋឥណ្ឌុនេស៊ី

   ថ្ងៃទី 19 ខែកក្កដា ឆ្នាំ2024
com5-18-07-2014-1 com5-18-07-2014-2
com5-18-07-2014-3 com5-18-07-2014-4

នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា គណៈ កម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអនុញ្ញាតឲ្យលោក ជំទាវ Erma Suryani Ranik អនុប្រធានគណៈកម្មាធិការអន្តរសភា នៃសភាក្រុមប្រឹក្សាតំបន់ សាធារណរដ្ឋ ឥណ្ឌូនេ​ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកជំទាវ ដឹកនាំគណៈប្រតិ ភូមកបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយ តម្លៃខ្ពស់ចំពោះការមកបំពេញទស្សនកិច្ចរបស់ គណៈប្រតិភូ ដែលធ្វើឲ្យចំណងមិត្តភាព កិច្ច​សហប្រតិ បត្តិការរវាងប្រទេស ប្រជាជន និងសភានៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌុនេស៊ី កាន់តែមានការរីកចម្រើនថែម​ទៀត។

លោកជំទាវ បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃនេះ បាន ឈាន ដល់នីតិកាលទី៣ ដោយក្នុងនោះព្រឹទ្ធសភា នីតិកាលទី១ កើតឡើងដោយការចាត់តាំង។ នីតិ កាល​ទី២ និង​ទី៣ កើតឡើងដោយការបោះឆ្នោតអសកល ដែលអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាង​រាស្រ្ត​ក្នុងតំណែង។ ព្រឹទ្ធសភា នីតិកាលទី១ និងទី២ មានសមាជិកមកពីគណបក្ស​នយោ​បាយ​បីគឺ​គណបក្សប្រជាជនកម្ពុជា គណបក្ស ហ៊្វុនស៊ីនប៉ិច និងគណបក្សសមរង្ស៊ី ដែលមានអាសនៈ​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា នីតិកាលទី៣ មានសមាជិកមកពីគណបក្សនយោបាយពីរ គឺគណបក្សប្រជាជន​កម្ពុជា និងគណបក្ស​សមរង្ស៊ី។

លោកជំទាវ ក៏បានជម្រាបជូនគណៈប្រតិភូអំពីរចនាសម្ព័ន្ធ​របស់ព្រឹទ្ធសភា និងតួនាទីរបស់គណៈ កម្មការជំនាញទាំង៩។

លោកជំទាវ Erma Suryani Ranik ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកជំទាវប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូ ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ។

លោកជំទាវ បានមានប្រសាសន៍បន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនា ពេលនេះ គឺដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងសភា ប្រជាជនប្រទេសទាំងពីរឥណ្ឌូនេស៊ី-កម្ពុជា ឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានោះ នៅអណត្តិថ្មី នៃសភាប្រឹក្សាតំបន់ ដែលនឹងឈានចូល មកដល់នាខែតុលាខាងមុខ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាទាំងពីរកាន់តែប្រសើរថែម ទៀត។

លោកជំទាវ បានធ្វើសំណូមពរដល់សភាកម្ពុជា តាមរយៈគណៈកម្មការទី៥​ព្រឹទ្ធ​សភា ជួយគាំទ្រ​បេក្ខាភាពសភា​ប្រឹក្សាតំបន់ឥណ្ឌូនេស៊ី ក្នុងអង្គការសភា នានានៅ​ក្នុងប្រទេស​នានា​លើ​ពិភពលោក។

ជាការឆ្លើយតប លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ ថា ចំពោះសំណើរបស់លោកជំទាវប្រធានគណៈប្រតិភូ លោកជំទាវ នឹងពាំនាំជម្រាបជូនដល់ថ្នាក់ដឹក​នាំព្រឹទ្ធសភា។ ជាមួយគ្នានោះ លោកជំទាវ ក៏បានជូនពរដល់គណៈប្រតិភូទទួលបានជោគជ័យ​ក្នុង ដំណើរទស្សនកិច្ច​នៅព្រះ​រា​ជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១