សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅឃុំជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល

   ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2024

com5_6_6_2013_1
com5_6_6_2013_2 com5_6_6_2013_3
នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានដឹកនាំក្រុម គ្រូពេទ្យស្ម័គ្រចិត្ត ដែលអញ្ជើញមកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺភ្នែក ជូន ប្រជាពលរដ្ឋចំនួន២០០នាក់ នៅ ឃុំជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល។

លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី គឺ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជាពិសេសបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេស ប្រជាពលរដ្ឋក្នុងឃុំជ្រៃលាស់ទាំងអស់។
លោកជំទាវ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹក នាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយក- រដ្ឋមន្រ្តីមានគោលនយោបាយច្បាស់លាស់ ជាពិសេសបានយកចិត្តទុកដាក់ និងលើកកម្ពស់អំពីបញ្ហាសុខភាព របស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកជំទាវ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា វត្ត មានរបស់ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ដែលបានចុះមកពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនា ពេលនេះគឺសុទ្ធតែជាក្រុមគ្រូពេទ្យដែលមានជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងអាចដោះស្រាយបញ្ហាសុខភាពជូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង។
លោកជំទាវ ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ក្រុមគ្រូពេទ្យដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនាពេលនេះ គឺជាបេសកម្មមនុស្សមួយ ដើម្បីចូលរួមចំណែកលើកកម្ពស់ការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជាការចូលរួមលើកកម្ពស់ការ អនុវត្តរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានចែកអំណោយជូនដល់អ្នក ជំងឺចំនួន១៧២នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង០១ និងថវិកាចំនួន៥.០០០រៀល (ប្រាំពាន់រៀល)។ដោយឡែកនាព្រឹកថ្ងៃដដែល លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានអញ្ជើញជួប សំណេះសំណាល និងនាំយកអំណោយជូនដល់លោកតា វ៉ា លន់ និងលោកយាយ សួស ដោក ដែលមានជីវភាព ក្រីក្រលំបាក ស្ថិតនៅដាច់ស្រយាលពីភូមិ ដោយអំណោយនាពេលនោះរួមមាន៖ អង្ក២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ០១យួរ ទឹកត្រី ០១យួរ មី០១កេស ប៊ីចេង០១កញ្ចប់ ទឹកបរិសុទ្ធ០១កេស នំ០១កញ្ចប់ ឆៃពៅ០១គីឡូក្រាម សារុង ០២ និងថវិកាចំនួន២០.០០០រៀល(ពីរម៉ឺនរៀល)៕   

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១