សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ ទី បូរ៉ាស៊ី ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូត និងមន្រ្តីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

   ថ្ងៃទី 26 ខែសីហា ឆ្នាំ2024
c5_24_8_2015_1
c5_24_8_2015_2 c5_24_8_2015_2
c5_24_8_2015_2 c5_24_8_2015_2

នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ដឹកនាំដោយលោកជំទាវ ទី​បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានជួបសំណេះសំណាល និងពិភាក្សាការជាមួយឯកឧត្តមស៊ុត ឌីណា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងមន្រ្តី ស្ថានទូតនៃព្រះរាជា-ណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីស្វែងយល់អំពី:ស្ថានភាពសង្គម និងការអភិវឌ្ឍរបស់សាធារណរដ្ឋកូរ៉េ , ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយភាគីកូរ៉េ , ស្វែងយល់អំពីស្ថាភាពរបស់ពលករខ្មែរដែលកំពុងធ្វើការ នៅសាធារណរដ្ឋកូរ៉េ និងសភាពការណ៍វិវត្តន៍ចុងក្រោយរវាងប្រទេសកូរ៉េទាំងពីរ (ខាងត្បូង-ខាងជើង)។
ក្នុងឱកាសនោះផងដែរ លោកជំទាវប្រធានគណៈប្រតិភូបានជួបសំណេះសំណាល ដោយឡែកជាមួយមន្ត្រីបំរើការនៅស្ថានឯកអគ្គរាជទូត កម្ពុជា និងពលករខ្មែរដែលមកទាក់ ទងការងារជាមួយស្ថានទូត៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១