កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នៅវិមានព្រឹទ្ធសភាគណៈ- កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ អញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់ឯកឧត្តម ផៃ ស៊ីផាន់ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ស្តីអំពីព្រឹត្តិការណ៍សំខាន់ៗ ទាំងក្នុង និងក្រៅប្រទេស ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា។
អត្ថបទនិងរូបភាព៖នាយកដ្ឋានព័ត៌មាន