លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា–បារាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា ស្តីពីការទូតសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា–រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយមានការធ្វើបង្ហាញទៅលើ÷ ទី១–ទស្សនាទានទូទៅនៃការទូតសភា ទី២–ដំណើរនយោបាយការបរទេស និងការទូតសភាគួរធ្វើដូចម្តេច ទី៣–ប្រធានសភា គណៈកម្មធិការអចិន្ត្រៃយ៍ និងការងារទំនាក់ទំនងអន្តរជាតិ ទី៤–ពិធីការ និងការរៀបចំដំណើរទស្សនកិច្ច ទី៥–គណៈកម្មការកិច្ចការបរទេស ទី៦–ក្រុមមិត្តភាពជាបង្គោលនៃការទូតសភា ទី៧–អង្គការអន្តរសភា ទី៨–អង្គការសភាអន្តរជាតិ ទី៩–សមាជិកសភាជាតួអង្គនៃការទូតសភា ទី១០–អគ្គលេខាធិការសភា និងការងារទំនាក់ទំនងអន្តរជាតិ និងទី១១–កិច្ចសហប្រតិបត្តិការបច្ចេកទេសអន្តរសភា និងវិទ្យាស្ថានសភា ។ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា វាគ្មិននៃអង្គការប្រើភាសាបារាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា–រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១