សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
លោកជំទាវ​ ទី​ បូរ៉ាស៊ី​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ​ជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧​ ទិវាអន្តរជាតិនារី​ ០៨ មីនា​ ក្រោមប្រធានបទ​ ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ

   ថ្ងៃទី 8 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨  លោកជំទាវ​ ទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥​ និងជា ប្រធានក្រុមសមាជិកាព្រឹទ្ធសភា​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ​ជានារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៧​ ទិវាអន្តរជាតិនារី​ ០៨ មីនា​ ក្រោមប្រធានបទ​ ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ​ នៅសាលសិក្ខា សាលា បណ្ណាល័យ​ វិមានព្រឹទ្ធសភា។
ពិធីនេះប្រព្រឹត្តទៅតាមកម្មវិធី ដូចជា៖
-សេចក្តីរាយការណ៍ស្តីពី ស្ថានភាពនារី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​ ដោយលោកជំទាវ​ សួន​ ពុធថាវី​ អគ្គនាយិការង នៃអគ្គនាយកដ្ឋានសេវាច្បាប់​ និង សមូហភាពដែនដី​
-មតិសំណេះសំណាលរបស់ឯកឧត្តម​ អ៊ុ​ សារឹទ្ធ​ អគ្គលេខាធិការព្រឹទ្ធសភា
-មតិសំណេះសំណាលរបស់លោកជំទាវ​ ឡាក់​ អូន​ អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា​
-និងមតិសំណេះសំណាលរបស់លោកជំទាវទី​ បូរ៉ាស៊ី​ ប្រធានគណៈកម្មការទី៥​ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា​៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១