លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា(គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក សែ ជុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខ្នារតាំងយូ ដើម្បីស្វែងយល់អំពី កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វារព្រំដែនកម្ពុជា ជាមួយអាជ្ញាធរច្រកទ្វារព្រំដែននៃ ប្រទេសវៀតណាម សកម្មភាព ការងារគ្រប់គ្រងជនបរទេសឆ្លងដែន និងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខ្នារតាំងយូ ស្រុកកោះធំ ខេត្តកណ្តាល។បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានេះគណៈប្រតិភូបាន អញ្ជើញចុះពិនិត្យប្រជាពលករនិងអាជីវករដែល ធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិ ជ្រៃធំ-ខ្នារតាំងយូ ដែលមានព្រំប្រទល់ជាប់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម៕
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១