សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា ជួបសវនាការជាមួយនឹងអាជ្ញាធរខេត្តស្ទឹងត្រែង

   ថ្ងៃទី 10 ខែកញ្ញា ឆ្នាំ2024

com5_04-09-2012_2កាលពីថ្ងៃទី៣១​​ ខែសីហា​​ ឆ្នាំ២០១២ នៅសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការ​កិច្ចការ​​បរទេស​​ សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់ គណៈកម្មការ ទី៥ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម​  ឈិត គឹមយាត ​អនុប្រធាន និងលោកជំទាវ ឈូក​ ​ឈឹម លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញចុះទៅជួបសវនាការការងារជាមួយនឹងអា ជ្ញាធរខេត្ត មន្ទីរព័ត៌​មាន ស្នងការនគបាល​​ មន្ទីរទេសចរណ៍ មន្ទីរ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីពាក់ព័ន្ធ សាលាខេត្តទាំង អស់ ដែលដឹកដោយឯកឧត្តម​​ ម៉ៅ ធនិន អភិបាលស្តីទីខេត្ត ស្ទឹងត្រែង ដើម្បីសិក្សា​ស្វែងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន​នៅទូទាំងខេត្ត​ស្ទឹងត្រែង ។


ឯកឧត្តម ឈឹត​ ​​គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីcom5_n_4-09-2012 សំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន ព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង។ឯកឧត្តមអនុប្រធានគណៈ កម្មការក៏បានជម្រាបជូន អំពីលទ្ធផល ការងាររបស់ព្រឹទ្ធសភា ដែល សម្រេចបាននៅដើមនីតិកាលទី៣ និងមុខងារសំខាន់ៗរបស់គណៈ កម្មការជំនាញទាំង៩ ព្រឹទ្ធ​​សភា មានចំនួន៣  គឺមុខងារនីតិកម្ម​ មុខ ងារផ្តល់ព័ត៌មាន និងមុខងារត្រួត ពិនិត្យ ។ឯកឧត្តម ឈឹត​ ​​គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា​​ បានបញ្ជាក់អំពីគោល​បំណង សំខាន់ៗនៃបេសកកម្ម ដែលគណៈ ប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា គឺសំដៅសិក្សាស្វែង យល់ឲ្យ​កាន់​​តែស៊ីជម្រៅលើវិស័យ ជំនាញរបស់គណៈកម្មការ ដូចជាការ អនុវត្តច្បាប់​អន្តោ ប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន​ ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ​ទូទាំង​ខេត្តស្ទឹងត្រែងទាំង មូល​ តាមរយៈ វិឡុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ការគ្រប់គ្រងជន​បរទេស កិច្ចសហប្រតិបត្តិការ​រវាង អាជ្ញាធរច្រកទ្វារព្រំដែនរបស់ខេត្តស្ទឹងត្រែង ជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំ ដែនប្រទេស​ឡាវ ក្នុងការគ្រប់គ្រងពលករខ្មែរ ឆ្លងដែន ទៅធ្វើការនៅបរទេស និងការពង្រឹងទំនាក់ ទំនងឲ្យកាន់តែជិត ស្និទ្ធ រវាងព្រឹទ្ធសភា​ជាមួយនឹងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់។
ឯកឧត្តម ឈឹត​ ​​គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថា​  ចំពោះបញ្ហារផ្សេងៗដែលឯឧត្តម អភិបាលស្តីទី និងមន្ទីរពាក់ព័ន្ធនានាបានលើកឡើង ឯកឧត្តមនឹង ធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រសួងស្ថាប័នពាក់ ព័ន្ធ​ឲ្យបានជ្រាបជាព័ត៌មាន។
ឯកឧត្តម ម៉ៅ ធនិន អភិបាលស្តីទីខេត្តស្ទឹងត្រែង ​បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី​ការងារ​ទូទៅរបស់ខេត្ត ដែលមានការរីក ចម្រើនលើផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធផ្លូវជាតិ និងផ្លូវ ខេត្ត ដែលជាសរសៃឈាមនៃវិស័យសេដ្ឋកិច្ចសម្រាប់ទំនាក់ទំនងដឹក ជញ្ជូនពីខេត្តស្ទឹងត្រែង​ ទៅ បណ្តាខេត្ត បណ្តាតំបន់ផ្សេងៗ និងប្រទេសជិតខាង​​​​ លក្ខណៈភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ​ ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលស្តីទី បានមានប្រសាសន៍ថា ក្រោមការដឹក​នាំ​របស់ខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋ បាន នឹងកំពុងខិតខំអនុវត្តការងារយ៉ាងសកម្ម ដើម្បី​សម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លូន និងគោលនយោបាយរបស់រាជរដ្ឋា ភិបាល​​ ធានា​ទទួល​បាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការពារធនធាន ធម្មជាតិឲ្យបានល្អប្រសើរ។
នៅក្នុងឳកាសនោះដែរលោកស្នងការរងនគរបាលខេត្ត បានធ្វើសេចក្តីរាយការណ៍​ អំពី​ការងារ​ពាន់ព័ន្ធទៅនឹងការអនុវត្តច្បាប់ អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសនៅទូទាំងខេត្ត និង ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស និងលោក ប្រធានមន្ទីរព័ត៌មាន​ខេត្ត​ បានធ្វើ សេចក្តីរាយការណ៍អំពីការអនុវត្តស្តីពី សកម្មភាពផ្សព្វផ្សាយ​ព័ត៌មាន និងការទទួលព័ត៌មានរបស់ ប្រជាពលរដ្ឋនៅទូទាំងខេត្តស្ទឹងត្រែងផងដែរ។
ដោយឡែកនៅថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ​ទៅជូប​សំណេះសំណាលជាមួយនឹងអាជ្ញាធរ​​ដែលប្រចាំ​នៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ដើម្បីចុះស្វែងយល់អំពីសកម្មភាពគ្រប់គ្រងរបស់ភ្ញៀវ ចេញ‑ចូល ព្រមទាំងចុះទៅ ពិនិត្យសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា‑ឡាវ។
អត្ថបទ​ និងរូបភាពៈ
 នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១