លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២ នៅសាលាខេត្តកំពង់ចាម គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់ គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឈឹត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចុះទៅជួបសវនាការការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្ត ស្នងការនគបាលអន្តោប្រវេសន៍ខេត្ត និងមន្ត្រីពាក់ព័ន្ធសាលាខេត្តទាំងអស់ ដែលដឹកដោយឯកឧត្តម លន់ លឹមថៃ អភិបាលរងខេត្ត ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាននៅទូទាំងខេត្តកំពង់ចាម ព្រមទាំងស្វែង យល់អំពីសកម្មភាព ការគ្រប់គ្រងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលចេញ‑ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។
ឯកឧត្តម ឈឹត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍អំពីគោលបំណងសំខាន់នៃបេសកកម្ម ដែលគណៈប្រតិភូ គណៈកម្មការទី៥ព្រឹទ្ធសភា គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការ ដូចជាការអនុវត្តន៍ច្បាប់អន្តោ ប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងជនបរទេសរបស់អាជ្ញាធរខេត្ត កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទា្វរ ព្រំដែននៃប្រទេសទាំងពីរ (កម្ពុជា‑វៀត ណាម) ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស និងការពង្រឹងទំនាក់ទំនងរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានជម្រាបជូន អំពីលទ្ធផលការងាររបស់ព្រឹទ្ធសភាដែលសម្រេចបាននៅដើមនីតិកាលទី៣ និងមុខងារសំខាន់ៗ របស់គណៈកម្មការជំនាញទាំង៩ព្រឹទ្ធសភា មានចំនួន ៣ គឺមុខងារនីតិកម្ម មុខងារផ្តល់ព័ត៌មាន និងមុខងារត្រួតពិនិត្យ ។ឯកឧត្តម លន់ លឹមថៃ អភិបាលរងខេត្តកំពង់ចាមបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារទូទៅរបស់ខេត្ត ដូចជាលក្ខណៈភូមិសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារបង្ក បង្កើនផលរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា នៅក្នុង៦ខែដើមឆ្នាំ២០១២នេះ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរខេត្តបានបំពេញ ការងារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ធ្វើឲ្យបទល្មើសផ្សេងៗមានការថយចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ ទោះបីជាមានការខ្វះចន្លោះ នៅកន្លែងខ្លះក៏ដោយ ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធខិតខំទប់ស្កាត់ និងចាត់វិធានការនូវរាល់បទល្មើសបានល្អប្រសើរ ។ឯកឧត្តមក៏បានមានប្រសាសន៍បន្តថា ចំពោះការងារអនុវត្តច្បាប់អន្តោប្រវេសន៍ ជារួមខេត្តបានយកចិត្តទុកដាក់ និងរិះរកគ្រប់វិធីសាស្ត្រ ក្នុងការទំនាក់ ទំនង និងពង្រឹងច្បាប់នៅតាមច្រកទ្វារព្រំដែនទាំងអស់ ឲ្យបានល្អប្រសើរឡើង ។ ដោយឡែកចំពោះជនអន្តោប្រវេសន៍ដែលលួចឆ្លងដែនដោយខុសច្បាប់ អាជ្ញាធរតែងតែចាប់បញ្ជូនត្រឡប់ទៅប្រទេសពួកគេវិញ ។ដោយឡែកនៅថ្ងៃដដែល គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញទៅជូបសំណេះសំណាលជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក និងអាជ្ញាធរ ដែលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ដើម្បីចុះស្វែងយល់អំពីសកម្មភាពគ្រប់គ្រងរបស់ភ្ញៀវចេញ‑ចូល ព្រមទាំងចុះទៅពិនិត្យសកម្មភាព ប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា‑វៀតណាម ។ រូបភាព និងអត្ថបទ៖ នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១