លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ នៅសាលាខេត្តក្រចេះ គណៈ ប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ហៅកាត់ គណៈកម្មការទី៥ ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញ ចុះទៅជួប សវនាការ ជាមួយនឹង អាជ្ញាធរខេត្ត មន្ទីរព័ត៌មាន ស្នងការនគបាល មន្ទីរទេសចរណ៍ មន្ទីរទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីពាក់ព័ន្ធ សាលាខេត្ត ដែលដឹកនាំដោយ ឯកឧត្តម សរ ចំរុង អភិបាលនៃ គណៈអភិបាលខេត្តក្រចេះ ដើម្បីសិក្សា ស្វែងយល់ អំពីការអនុវត្ត ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយ ព័ត៌មាននៅទូទាំងខេត្តក្រចេះ។ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាធម្ម ពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ។
ឯកឧត្តមអនុប្រធានគណៈកម្មការ ក៏បានជម្រាបជូនអំពីលទ្ធផលការងាររបស់ព្រឹទ្ធសភាដែលសម្រេចបាននៅដើមនីតិកាលទី៣ និងមុខងារសំខាន់ៗរបស់គណៈកម្មការជំនាញទាំង៩ព្រឹទ្ធសភា មានចំនួន៣ គឺមុខងារនីតិកម្ម មុខងារផ្តល់ព័ត៌មាន និងមុខងារត្រួតពិនិត្យ ។ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា គោលបំណងសំខាន់ៗនៃបេសកកម្មដែលគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភានាពេលនេះ គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ លើវិស័យជំនាញរបស់គណៈកម្មការ ដូចជាការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះទាំងមូលតាមរយៈវិឡុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ការគ្រប់ គ្រងជនបរទេស កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ ច្រកទ្វារព្រំដែនរបស់ខេត្តក្រចេះ ជាមួយនឹងអាជ្ញាធរច្រកទ្វារ ព្រំដែនប្រទេសវៀតណាម ការគ្រប់គ្រង ពលករខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស និងការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាង ព្រឹទ្ធសភាជាមួយនឹងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់។ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្ថែមថា ចំពោះការលំបាក ឬភាពងាយស្រួល និងបញ្ហារផ្សេងៗ ដែលឯឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងមន្ទីពាក់ព័ន្ធនានា បានលើកឡើង ឯកឧត្តមនឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹនាំព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធបានជ្រាបជាព័ត៌មាន។ឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីការងារទូទៅរបស់ខេត្ត ដូចជាលក្ខណៈភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ។ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋបាននឹង កំពុងខិតខំអនុវត្តការងារយ៉ាងសកម្ម ដើម្បីសម្រេចឲ្យបានជោគជ័យនូវភារកិច្ចរបស់ខ្លូន និងគោលនយោបាយរបស់រាជរដ្ឋាភិបាលធានាទទួលបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការពារធនធានធម្មជាតិបានល្អប្រសើរ។ឯកឧត្តមអភិបាលខេត្តក៏បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងសកម្មភាពខាងលើ ខេត្តកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយចាស់ សកម្មភាពថ្មីលើវិស័យដីធ្លី ជាពិសេសបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល ខេត្តបានខិតខំអនុវត្តយ៉ាងសកម្ម ជាលទ្ធផល សម្រចបានគិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២ ក្រុមការងារចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះយ៉ាងសកម្ម និងទទួលបានលទ្ធផលគួរជាទីមោទនៈ។នៅក្នុងឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីការងារពាន់ព័ន្ធទៅនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រង ជនបរទេសនៅទូទាំងខេត្ត និងការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើការនៅបរទេស និងលោកស្រីប្រធានមន្ទីរព័ត៌មានខេត្តបានធ្វើសេចក្តីរាយការណ៍ អំពីការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន សកម្មភាពផ្សព្វផ្សាយព័ត៌មាន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះផងដែរ៕ រូបភាព និងអត្ថបទៈនាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១