លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា ការ និងព័ត៌មានព្រឹទ្ធសភា ហៅកាត់ថា គណៈកម្មការទី៥ ដឹកនាំដោយ ឯកឧត្តម ឈឹត គឹយាត អនុប្រធាន និង លោកជំទាវ ឈូក ឈឹម លេខាធិការគណៈកម្មការ បានអញ្ជើញចុះទៅជួបសំណេះសំណាល ការងារជាមួយនឹងអាជ្ញាធរស្រុកស្នួល និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៅទីស្នាក់ការគយ និងរដ្ឋាករ ត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ។
ក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ឈឹត គឹមយាត អនុប្រធាន គណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថា គោលបំណងសំខាន់ៗនៃបេសកកម្មដែលគណៈប្រតិភូគណៈកម្មការ ទី៥ ព្រឹទ្ធសភា គឺសំដៅសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញ របស់គណៈកម្មការ ដូចជាការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយ ព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះទាំងមូលតាមរយៈវិឡុ ទូរទស្សន៍ ការសែត ទស្សនាវដ្តី ការគ្រប់គ្រងជនបរទេស កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វារព្រំដែនរបស់ខេត្តក្រចេះ ជាមួយ នឹងអាជ្ញាធរច្រកទ្វារព្រំដែនប្រទេសវៀតណាម ការគ្រប់គ្រងពលករខ្មែរ ឆ្លងដែនទៅធ្វើការនៅបរទេស និងការពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ រវាងព្រឹទ្ធសភាជាមួយនឹងអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ។លោក ម៉ែន វណ្ណា អភិបាលស្តីទីស្រុកស្នួល បានមានប្រសាសន៍ថា ស្រុកស្នួល គឺជាស្រុកមួយក្នុងចំណោមស្រុកទំាង៦ នៃខេត្ត ក្រចេះ ដែលស្ថិតនៅតំបន់ប៉ែកឥសាន្ត នៃប្រទេសកម្ពុជា មានប្រជាជនសរុបចំនួន១១.៧៩៦គ្រួសារ ស្មើនឹង៥៨.៥៣៧នាក់ ស្រី ចំនួន២៩.៣៦៦ នាក់ ក្នុងនោះ មានជនជាតិ ខ្មែរ ឥស្លាម វៀតណាម ព្នង ស្ទៀង ។ នៅក្នុងឱកាសនោះដែរ លោក នាង វណ្ណា ប្រធានសាខាគយខេត្តក្រចេះ បានធ្វើសេចក្តីរាយការណ៍ អំពីការងារគ្រប់គ្រងនិងការ ប្រមូលពន្ធនាំចេញ នាំចូលនៅច្រកទ្វារអន្តរជាតិត្រពាំងស្រែ និងលោក ហេង វុត្ថា នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិ ត្រពាំង ស្រែ បានធ្វើសេចក្តីរាយការណ៍អំពីការងារពាន់ព័ន្ធទៅនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ។បន្ទាប់ពីបានស្តាប់របាយការណ៍របស់អាជ្ញាធរស្រុក និងអាជ្ញាធរច្រកទ្វារព្រំដែនរួមមក ឯកឧត្តម ឈឹត គឹមយាត អនុប្រធានគណៈ កម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ ខ្លួនបានយ៉ាងល្អប្រសើរ។ ឯកឧត្តមអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ចំពោះការលំបាកការងាយ ស្រួល និងបញ្ហារផ្សេងៗ ដែលអាជ្ញាធរស្រុក និងអាជ្ញាធរច្រកទ្វារអន្តរជាតិ បានជួបប្រទះ ឯកឧត្តម នឹងធ្វើរបាយការណ៍ជូនថ្នាក់ ដឹនាំព្រឹទ្ធសភា និងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីជ្រាបជាព័ត៌មានផងដែរ ។ អត្ថបទ និងរូបភាព នាយកដ្ឋាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១