សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តប៉ៃលិន

   ថ្ងៃទី 29 ខែមីនា ឆ្នាំ2024
Com5_29_03_13_1
Com5_29_03_13_2 Com5_29_03_13_3
កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុ- ប្រធានគណៈកម្មការ និងមានការអញ្ជើញចូលរួមពីឯកឧត្តម យឹម សេត សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម កើត សុធា អភិបាលរងខេត្តប៉ៃលិន ដើម្បីឈ្វេងយល់អំពីការ អនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅសាលប្រជុំសាលាខេត្តប៉ៃលិន ដោយមានការ- អញ្ជើញចូល រួមពីប្រធាន អនុប្រធានមន្ទីពាក់ព័ន្ធនានាក្នុងខេត្តប៉ៃលិន។

ឯកឧត្តម កើត សុធា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងកោត​សរសើរ​ចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មានតម្លៃ ចុះតាមដាន​រាល់ការអនុវត្តច្បាប់នានា ជាពិសេសការអនុវត្តច្បាប់អន្តោប្រវេសន៍ ក៏ដូចជា ការអនុវត្តច្បាប់នានា ព្រមទាំង​ការផ្សព្វ- ផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម កើត សុធា អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា ខេត្តប៉ៃលិនក្រោមការដឹកនាំ របស់​ឯកឧត្តម អ៊ី ឈាន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឲ្យខេត្តមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សដោយ បាន​ប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានបាន សហការគ្នាយ៉ាងសកម្ម និងខិតខំយកចិត្តទុកដាក់ជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយ ព័ត៌មាន ក៏ដូចជាការទប់ស្កាត់រាល់សកម្មភាពអសកម្មនានា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ អំពីគោល- បំណង​នៃជំនួបពិភាក្សានាពេលនេះគឺ ដើម្បីឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យជាជំនាញ របស់​គណៈកម្មការមួយចំនួនដូចជា៖ ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ការ​ផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងជនបរទេស កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេស ទាំងពីរកម្ពុជា-ថៃ ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើ ការនៅបរទេស ពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែ ជិត​ស្និទ្ធរវាងព្រឹទ្ធសភាជាមួយនឹងអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ នៅ​ទូទាំងខេត្តប៉ៃលិន។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថាព្រឹទ្ធសភាមានមុខងារសំខាន់ៗ  ចំនួន៣គឺ ទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង ហើយមុខងារទាំងបីនេះមាន  សារសំខាន់ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជរដ្ឋាភិបាល បាននឹងកំពុងតាក់តែងឡើងកាន់ តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជូនសង្គមជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យកាន់តែមានតម្លាភាព និងសុក្រឹតយុត្តិធម៌។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ- កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ច សហប្រតិបត្តិការអន្តរជាតិដោយ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានឈ្មោះនៅលើឆាកអន្តរជាតិ និងធ្វើឲ្យប្រទេសនានាលើសកល​លោក​ទទួលស្គាល់។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា រាល់បញ្ហាប្រឈម និងសំណូម ពរដែលមន្ទីរពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំខេត្ត បានលើកឡើង គណៈប្រតិភូ និងធ្វើជារបាយការណ៍ដើម្បីរាយ- ការណ៍ជូនដល់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជូន ដល់បណ្តាក្រសួងពាក់ព័ន្ធនានា ដើម្បីជួយសម្រួល និងជួយដោះស្រាយ។
តមកនៅរសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានចុះជួបសំណេះសំណាល និង​ពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកសាលាក្រៅ និងអាជ្ញាធរប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបាន​ចុះពិនិត្យមើលសកម្មភាពចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបមុខរបរអាជីវកម្មរបស់ប្រជា- ពលរដ្ឋ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១