សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តបាត់ដំបង

   ថ្ងៃទី 31 ខែមីនា ឆ្នាំ2024

com5_29_03_2013_1 com5_29_03_2013_2
កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិ​បត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ​ឯកឧត្តម ឈិត គឹមយាត អនុ-​ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ​នឹង ឯកឧត្តម អ៊ុយ រី អភិបាលស្តីទីខេត្តបាត់ដំបង ដើម្បី​ឈ្វេងយល់អំពីការអនុវត្តន៍​ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅសាលប្រជុំសាលាខេត្ត បាត់ដំបង។
ឯកឧត្តម អ៊ុយ រី អភិបាលស្តីទីខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពភូមិ សាស្រ្តរបស់ខេត្ត បាត់ដំបងថា ខេត្តមានផ្ទៃដីសរុបចំនួន ១១.៧៤៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ សរុបចំនួន ២២៦.៧៦៤ គ្រួសារ។ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តខេត្តពោធិ៍សាត់ និងបឹងទន្លេ សាប ខាងលិចជាប់នឹងខេត្តប៉ៃលិន និងប្រទេសថៃ ខាងជើងជាប់នឹងខេត្តបន្ទាយមានជ័យ និងខាងត្បូងជាប់នឹងខេត្តពោធិ៍សាត់។
ឯកឧត្តម អភិបាលស្តីទី បានមានប្រសាសន៍បន្តថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវរបស់រាជ រដ្ឋាភិបាល ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ បានពុះពារជំនះគ្រប់ឧបសគ្គគ្រប់បែបយ៉ាង ធ្វើឲ្យខេត្តមាន ការរីកចម្រើនលើគ្រប់ វិស័យ។ ហើយទន្ទឹមនឹងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឲ្យ មានវិធានការ គោលការណ៍ និង យន្តការ ដោះស្រាយជាក់លាក់ និងត្រូវពង្រឹងបន្ថែមនូវការយកចិត្ត ទុកដាក់លើកិច្ចសហប្រតិបត្តិការគ្រប់បែប យ៉ាងពីគ្រប់មជ្ឈដ្ឋាន។
ឯកឧត្តម​ ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ អំពីគោលបំណង នៃជំនួបពិភាក្សានាពេលនេះគឺ ដើម្បីឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យជាជំនាញរបស់ គណៈ​​កម្មការមួយចំនួនដូចជា ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ការ ផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងជនបរទេស កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសទាំង ពីរកម្ពុជា-ថៃ ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើ ការនៅបរទេស ពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងព្រឹទ្ធសភាជាមួយនឹងអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅទូទាំង ខេត្តបាត់ដំបង។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភាមាន​មុខងារសំខាន់ៗ ចំនួន៣គឺ ទី១-មុខងារ​​នីតិកម្ម ទី២-មុខងារត្រួតពិនិត្យ ទី៣-មុខងារជាតំណាង​​ ហើយមុខងារទាំងបីនេះ មាន សារសំខាន់ណាស់ក្នុងការជួយជំរុញឲ្យសេចក្តីព្រាងច្បាប់ ដែលរាជ​រដ្ឋាភិបាល បាននឹងកំពុងតាក់តែងឡើង កាន់ តែមានប្រសិទ្ធភាពជាងមុនថែមទៀត ដើម្បីបម្រើ​ផល​ប្រយោជន៍ជូនសង្គមជាតិ​​ ​​និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យកាន់តែមានតម្លាភាព​ ​និង​សុក្រឹត​យុត្តិធម៌។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយកត្តិបណ្ឌិតរបស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ច សហប្រតិបត្តិការអន្តរជាតិ ដោយ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានឈ្មោះនៅលើឆាកអន្តរជាតិ និងធ្វើឲ្យប្រទេស​នានាលើ​សកលលោក​ទទួលស្គាល់។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បន្តទៀតថា រាល់បញ្ហាប្រឈម និង សំណូមពរដែលមន្ទីរពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំខេត្ត បានលើកឡើង គណៈប្រតិភូ និងធ្វើជារបាយការណ៍ ដើម្បីរាយការណ៍ជូនដល់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និង​ជូន ដល់បណ្តាក្រសួងពាក់ព័ន្ធនានា ដើម្បី ជួយសម្រួល និងជួយដោះស្រាយ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១