សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តសៀមរាប

   ថ្ងៃទី 22 ខែតុសា ឆ្នាំ2024

com5_22-10-2013-1 com5_22-10-2013-2
com5_22-10-2013-3
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធាន   គណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាបដើម្បីឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និង ការផ្សព្វផ្សាយព័ត៌មាន នៅខេត្ត សៀមរាប។
ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែល បានចំណាយពេលវេលាដ៏មានតម្លៃចុះសិក្សាឈ្វេង យល់អំពី ការគ្រប់គ្រងជនអន្តោប្រវេសន៍ និង ការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងការអនុវត្តច្បាប់ស្តីពីរបប សាព័ត៌មាន សកម្មភាព ផ្សព្វផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។
ឯកឧត្តមអភិបាលខេត្តសៀមរាបបានមានប្រសាសន៍បន្តថាវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ ព្រឹទ្ធសភា នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីការយកចិត្តទុក្ខដាក់ និង ការខិតខំជ្រោមជ្រែង និង លើកទឹកចិត្តរាល់ការអនុវត្ត ការងាររបស់ខេត្តឲ្យកាន់ តែមានប្រសិទ្ធភាពថែមទៀត។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានបញ្ជាក់អំពី គោលបំណងនៃដំណើរបេសកកម្មនេះថាគឺដើម្បីសិក្សាឈ្វេងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យដែលជាជំនាញរបស់គណៈកម្ម- ការ ដូចជា៖ ការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មានការផ្សព្វផ្សាយព័ត៌មាន និង ការទទួល ព័ត៌មានរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប។
ឯកឧត្តមអនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គ-
មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដែល ជានិច្ចកាល តែងតែយកចិត្តទុកដាក់ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សៀមរាបទាំងអស់។
ឯកឧត្តមក៏បានសំណូមពរឲ្យថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់បន្តការខិតខំអនុវត្តនូវកាយវិការល្អប្រពៃក្នុងការគ្រប់គ្រងជនបរទេស និងបង្កើនការផ្សព្វផ្សាយព័ត៌មាននៅទូទាំងខេត្តសៀមរាបឲ្យកាន់តែទូលំទូលាយជាងមុនថែមទៀត។ ទន្ទឹមនឹងនោះត្រូវធ្វើយ៉ាងណាក្តាប់ឲ្យបាននូវការចេញចូលរបស់ជនបរទេសនៅទូទាំងខេត្តដើម្បីជាការទប់ស្កាត់ឲ្យបាននូវជន- អន្តោ ប្រវេសន៍ខុសច្បាប់៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១