សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅខេត្តឧត្តរមានជ័យ

   ថ្ងៃទី 23 ខែតុសា ឆ្នាំ2024

com5_23-10-2013-1
com5_23-10-2013-2 com5_23-10-2013-3
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ គណៈប្រតិភូគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ស ថាវី អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និង ការផ្សព្វផ្សាយព័ត៌មាននៅ  ខេត្តឧត្តរមានជ័យ។
ឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាដែលបានចំណាយពេលវេលាដ៏មានតម្លៃចុះសិក្សាឈ្វេងយល់អំពីការគ្រប់- គ្រងជនអន្តោប្រវេសន៍ និង​ ការអនុវត្តច្បាប់អន្តោប្រវេសន៍ព្រមទាំងការអនុវត្តច្បាប់ស្តីពី របបសាព័ត៌មានសកម្មភាព ផ្សព្វ- ផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ។
ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ ទី៥ព្រឹទ្ធសភា បានបញ្ជាក់អំពី គោលបំណងនៃដំណើរបេសកកម្មនេះថា គឺដើម្បីសិក្សាឈ្វេងយល់ឲ្យកាន់តែ ស៊ីជម្រៅលើវិស័យដែលជាជំនាញ របស់គណៈកម្មការដូចជា៖ ការអនុវត្តន៍ ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មានការផ្សព្វ- ផ្សាយព័ត៌មាន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ការគ្រប់គ្រងជនបរទេស ការគ្រប់គ្រពលករខ្មែរឆ្លងដែន ទៅធ្វើការនៅបរទេស និងការពង្រឹងពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយនឹងអាជ្ញាធរខេត្ត។
ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋក្នុង ខេត្តឧត្តរមានជ័យទាំងអស់។
ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង ជាមួយនឹងអាជ្ញាធរខេត្តនានារបស់ប្រទេសថៃដែលមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យនេះ។ ហើយតាមរយៈទំនាក់ទំនង នេះសង្ឃឹមថា ខេត្តឧត្តរមានជ័យ នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ 

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១