សូមស្វាគមន៍មកកាន់គេហទំព័រគណៈកម្មការទី៥ ព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ចុះជួបពិភាក្សាការងារជាមួយ នឹងអាជ្ញាធរស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

   ថ្ងៃទី 23 ខែតុសា ឆ្នាំ2024

com5_23-10-2013-1-1 com2_22-10-2013-2-2
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំសាលាស្រុកអន្លង់វែង គណៈប្រតិភូគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ហៅកាត់គណៈកម្មការទី៥ព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធាន  គណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក អន្លង់វែង ដែលដឹក នាំដោយលោក ឃឹម ផាន់ណា អភិបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីឈ្វេងយល់ អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងពលករឆ្លងដែនទៅធ្វើការនៅបរទេស និងការគ្រប់គ្រងជនអន្តោ ប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ។
ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានផ្តល់ជូននូវប៊ីចេងចំនួន៥០គីឡូក្រាម និងថវិកាចំនួន ១.០០០.០០០រៀលសម្រាប់ស្រុកអន្លង់វែងចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភាក៏បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងអំពីការអនុវត្តការងារការដឹកទំនិញឆ្លង កាត់ និងប្រជាពលរដ្ឋឆ្លងដែន នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី

​  អាសយដ្ឋាន

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

បណ្តាញសង្គម

Responsive image Responsive image

ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥

០១២​៦០៤ ៣៣៧

០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១