លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ នៅសាលាស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបសំណេះសំណាល ជាមួយនឹងអាជ្ញាធរស្រុកអូរយ៉ាដាវ និងអាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវខេត្តរតនគិរី ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការគ្រប់គ្រង់ជនបរទេស កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វារព្រំដែននៃខេត្តរតនគិរី ជាមួយ នឹងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសវៀតណាម និងការទប់ស្កាត់ពលករឆ្លងកាត់ខុសច្បាប់។ក្នុងឱកាសនោះ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា បានផ្តល់ថ្នាំពេទ្យមួយចំនួនដល់តំណាងមណ្ឌលសុខភាពនៃស្រុកអូរយ៉ាដាវ ដើម្បី ទុកប្រើប្រាស់ក្នុងការព្យាបាលប្រជាពលរដ្ឋ។បន្ទាប់មកគណ:ប្រតិភូ បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមានសមត្ថកិច្ចកំពុងប្រចាំការងារនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងពិនិត្យមើលសកម្មភាពនៃការចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ៕
អត្ថបទ និងរូបភាព ៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១