លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរង និងជាអភិបាលខេត្តស្តីទី និងមន្ទីរជំនាញពាក់ព័ន្ធនានា ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន នៅទូទាំងខេត្តមណ្ឌលគិរី។ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះបំពេញបេសកកម្ម នៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី។លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃការចុះបំពេញបេសកកម្មរបស់គណៈប្រតិភូ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការ ដោយផ្តោតលើការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋតាមរយៈវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ការគ្រប់គ្រងជនបរទេសរបស់អាជ្ញាធរខេត្ត កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរច្រកទ្វារព្រំដែនដាក់ដាំនៃខេត្តមណ្ឌលគិរី ជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសវៀតណាម និងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ទៅធ្វើការនៅបរទេស។លោកជំទាវ បានជម្រាបអំពីតួនាទីភារកិច្ចរបស់គណកម្មការទី៥ សភាពការណ៍ថ្មីៗ ក្រោយពីមានកិច្ចព្រមព្រៀង២២ កក្កដា ២០១៤ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។ ព្រឹទ្ធសភាក៏ដូចជារដ្ឋសភាដែរ បានបង្កើតគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ យោងតាមកិច្ចព្រមព្រៀងនេះ។ លោកជំទាវប្រធាន បានសូមឲ្យមន្ទីរពាក់ព័ន្ធរាយការណ៍អំពីសភាពការណ៍ទាំងឡាយ បញ្ហាប្រឈម និងលទ្ធផលការងារពាក់ព័ន្ធសមត្ថកិច្ច របស់គណៈកម្មការទី៥ព្រឹទ្ធសភា។ ក្រោយពីបានស្តាប់របាយការណ៍របស់ផ្នែកពាក់ព័ន្ធទាំងអស់រួចមក គណៈកម្មការទី៥ ព្រឹទ្ធសភា បានអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់ខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះលទ្ធផលការងារសម្រាចបានរបស់ខេត្ត។ បន្ទាប់មកគណៈប្រតិភូ បានអញ្ជើញទៅពិនិត្យសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋកម្ពុជា នៅច្រកទ្វារព្រំដែនដាក់ដាំខេត្តមណ្ឌល គិរី៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១