លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅសាលាខេត្តព្រះវិហារ គណៈប្រតិភូ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធ សភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ។ឯកឧត្តម អ៊ុំ មា៉រ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ឧទ្ទេសនាមសមាសភាពអាជ្ញាធរខេត្ត និងបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពី លក្ខណភូមិសាស្រ្ត, សភាព ការណ៍ទូទៅ ,វិស័យជាសក្តានុពលរបស់ខេត្ត និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តនៅជាប់ព្រំដែននៃប្រទេសថៃ និងប្រទេសឡាវ។លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ចាក់ អំពីគោលបំណងនៃការចុះបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីស្វែងយល់អំពីការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍,ការគ្រប់គ្រងជនបរទេស,ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មាន ,ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន,ការផ្តល់ប័ណ្ណការងារ ឬសៀវភៅការងារជូនជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា និងស្វែងយល់អំពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរច្រកទ្វាព្រំដែននៃខេត្តព្រះវិហារជាមួយនឹងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេសថៃ និងប្រទេសឡាវ។ក្នុងជំនួបពិភាក្សា ក៏មានការធ្វើសេចក្តីរាយការណ៍ពីអាជ្ញាធរពាក់ព័ន្ធក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ,ការគ្រប់គ្រងជនបរទេស ,ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តរួចមក លោកជំទាវ ទី បូរ៉ា ស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍លើកទឹកចិត្តដល់អាជ្ញាធរខេត្តឲ្យមានការខិតខំអនុវត្តការងារ។ លោកជំទាវ បានបន្តមានប្រសាសន៍ថា សូមឲ្យអាជ្ញាធរ យកចិត្តទុកដាក់អនុវត្តការងារនេះបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការបំពេញការងារជូនជាតិមាតុភូមិ។ ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្ត គណៈកម្មការទី៥ នឹងធ្វើរបាយការណ៍ជម្រាបជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងផ្តល់ព័ត៌មានដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១