លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានជួបពិភាក្សា ការងារជាមួយនឹងអាជ្ញាធរខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត។
ឯកឧត្តម ឈិត គឹមយាត ប្រធានគណៈប្រតិភូ បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាជូនចំពោះអាជ្ញាធរខេត្តគ្រប់ លំដាប់ថ្នាក់។
ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍បញ្ចាក់អំពីគោលបំណងនៃការចុះបំ ពេញបេសកកម្មនៅខេត្តពោធិ៍សាត់ ដើម្បីស្វែងយល់អំពីការ អនុវត្តន៍ច្បាប់អន្តោប្រវេសន៍,ការគ្រប់គ្រងជនបរទេស,ការអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មាន,ការគ្រប់គ្រងប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មាន,ការផ្តល់ប័ណ្ណការងារ ឬសៀវភៅការងារជូនជនបរទេសដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា។ក្រោយពីស្តាប់នូវគោលបំណងរបស់គណៈប្រតិភូគណៈកម្មការទី៥ ឯកឧត្តមអភិបាល ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីលទ្ធផលការងារសម្រេចបានរបស់ខេត្ត , ការអនុវត្តច្បាប់អន្តោប្រវេសន៍ , ការគ្រប់គ្រងជនបរទេស និងការងារផ្សព្វ ផ្សាយព័ត៌មាន។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត ឯកឧត្តម ឈិត គឹមយាត ប្រធានគណៈប្រតិភូ បានមានប្រសាសន៍លើកទឹកចិត្តដល់ អាជ្ញាធរខេត្តឲ្យមានការខិតខំអនុវត្តការងារបន្តទៀតដើម្បីធ្វើឲ្យខេត្តមានការរីកចម្រើនលើគ្រប់វិស័យ។
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១