លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាស្រុកសំពៅលូន ខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធាន គណៈកម្មការ បានជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរប្រចាំការច្រកទ្រារព្រំដែនគីឡូ១៣ និងអាជ្ញាធរស្រុកសំពៅលូន ដឹកនាំដោយ លោក ជា សម្បត្តិ អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ក្នុងគោលបំណងសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើ វិស័យ ជំនាញ របស់គណៈកម្មការដូចជាការគ្រប់គ្រងជបរទេសឆ្លងដែន ការលំបាក់ និងភាពងាយស្រួលក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ នីតិវិធីនៃការ ត្រួតពិនិត្យបែបបទនៃការចេញ-ចូលនៅតាមច្រកទ្វារព្រំដែនគីឡូ១៣ និងបញ្ហាប្រឈមនានារបស់មន្ត្រីប្រចាំច្រកព្រំដែន និងស្រុកដែល បានជួបប្រទះក្នុងអនុវត្តកាងារកន្លងមក។ បន្ទាប់ពីជួបសវនាការជាមួយអាជ្ញាធរស្រុក និងអាជ្ញាធរច្រកទ្វារព្រំដែនរួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ បានដឹកនាំ គណៈប្រតិភូអញ្ញើញទៅពិនិត្យសកម្មភាពនៃការចេញ-ចូលរបស់ប្រជាពលរដ្ឋនៅតាមច្រកព្រំដែន ក៏ដូចជាទៅប្រកបមុខរបបនៅប្រទេសថៃ នៅច្រកទ្វារព្រំដែនគីឡូ១៣ ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១