លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ របស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពង់ធំ
លោកជំទាវ ឃួន ឃុនឌី បាននាំយកបច្ច័យចំនួន1,000,000រៀល ប្រគេនចំពោះព្រះមេគណខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ)
លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ ថ្ងៃជ័យជម្នះ៧មករា (០៧/០១/១៩៧៩-០៧/០១/២០២៣ )
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា
នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ នៅស្រុកលើកដែក ខេត្តកណ្តាល គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកទំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកលើកដែក និងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដឹកនាំដោយលោក សោម ផល្លា អភិលរងស្រុកលើកដែក ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជាការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគ្រប់គ្រងជនបរទេស នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ-ចូលនៅតាមច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
បន្ទាប់មកលោកជំទាវបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះទៅពិនិត្យសកម្មភាពចេញ-ចូលភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ (កម្ពុជា-វៀតណាម) និងស្វែងយល់វឌ្ឍនភាពលើវិស័យនានា នៅច្រកទ្វាព្រំដែនអន្តរជាតិក្អមសំណផងដែរ។
អាសយដ្ឋាន
បណ្តាញសង្គម
ទំនាក់ទំនង / លេខាអមគណៈកម្មការទី៥
០១២៦០៤ ៣៣៧
០៩៧ ៧៦១ ៦០៩៦/ ០០៧៧ ៥១៦ ១៥១